សាច់ញាតិ របស់អ្នកជំងឺកូវីដ-១៩ នៅប្រទេសប្រេស៊ីល បាននាំគ្នាឈរ តម្រង់ជួររាប់ម៉ោង ដើម្បីនាំយកបំពង់ អុកស៊ីសែន ទៅជួយស.ង្គ្រោះ.ជីវិត.មនុស្សជាទីស្រឡាញ់.របស់ពួកគេ ខណៈវីរុសកូវីដ-១៩ បំលែង.ខ្លួនថ្មី កំពុងផ្ទុះរាលដាលឆ្លងខ្លាំង ។
រដ្ឋ Amazonas បច្ចុប្បន្នកំពុងរងការរាលដាលឆ្លងខ្លាំង នៃវីរុសបំលែង ខ្លួនថ្មី ហើយក្រុមគ្រូពេទ្យនៅក្រុង Manaus ដែលជាក្រុងធំបំផុតប្រចាំព្រៃអាម៉ាហ្សូន បាន បង្ខំសម្រេចចិត្តជ្រើសអ្នកជំងឺណាគួរតែទទួលបានបំពង់ អុកស៊ីសែនសម្រាប់ប្រើប្រាស់ ។
ដោយហេតុនេះហើយ តាំងពីព្រលឹមទល់ព្រលប់ សមាជិកគ្រួសារនៃអ្នកជំងឺបាន នាំគ្នាឈរតម្រង់ជួរក្រៅកន្លែងបញ្ចូលអុកស៊ីសែន ក្រោមភ្លៀងរលឹម នៅថ្ងៃអង្គារ ទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅ។
នៅទីនោះ ពួកគេបាននាំគ្នាយកបំពង់អុកស៊ីសែនពណ៌បៃតង ដើម្បីទៅបញ្ចូលអុកស៊ីសែន យកទៅស.ង្គ្រោះ.ជីវិតសាច់ញាតិរបស់ពួកគេ ។គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃពុធ ទី ២០ ខែមករា ឆ្នាំ ២០២១ នេះ ប្រទេសប្រេស៊ីលមាន អ្នកឆ្លងកូវីដរហូតដល់ ៨ ៥៧៥ ៧៤២ នាក់ហើយ ខណៈអ្នកស្លា.ប់មានរហូតដល់ ២១១ ៥១១ នាក់ (ចំនួនច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក) ៕






