អភិបាលស្រុក បន្ទាយស្រីវ័យក្មេងលោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ទីបំផុត ទំនាស់ ដីធ្លីរ វាងប្រជា ពលរដ្ឋ ១០គ្រួសារ ដែលបានអូស បន្លាយជាង ១៥ឆ្នាំ បានជ្រើសយក ការចាប់ ដៃគ្នា សម្បទានទៅវិញ ទៅមក និងទទួលយក ដំណោះស្រាយដោយ ស្នាមញញឹមរៀងៗខ្លួន ហើយយល់ ព្រមផ្តិតមេដៃបញ្ចប់ វិវាទនៅចំពោះមុខរដ្ឋបាលស្រុក។
តាមរយ:ហ្វេសប៊ុក លោក ឃឹម ហ្វីណង់ បានសរសេរយ៉ាង ដូច្នេះថា ១៥ឆ្នាំនៃទំនាស់នេះបានក្លាយជាឧបសគ្គដល់ ការរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់អារម្មណ៍សម្រាប់ភាគីជម្លោះ ទាំងសងខាង ខាតបង់ពេលវេលា និងបាត់បង់ឱកាស ប្រើប្រាស់ដីធ្លីរបស់ខ្លួន
អោយអស់សក្តានុពល សូម្បីតែអាជ្ញាធរក៏ ជាប់រវល់ដោះស្រាយ និងខាតបង់ពេលវេលាដើម្បីអភិវឌ្ឍមូលដ្ឋានមិន តិចដែរ។ សង្ឃឹមថាករណីនេះ នឹងធ្វើឱ្យករណី វិវាទដទៃទៀតមានការបន្ទន់ឥរិយាបថ និងព្រមទទួលយក ដំណោះស្រាយដែលអាជ្ញាធរ បានប្រឹងប្រែងស្វែងរកជូន។
លោកបន្តថា ក្នុងឆ្នាំ២០២១នេះ រដ្ឋបាលស្រុកនឹងបើកយុទ្ធនាការ ដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមាន សមត្ថកិច្ច នូវពាក្យបណ្តឹងពាក់ព័ន្ធនឹង បញ្ហាដីធ្លី សរុបជាង១០០ករណី ដែលបាននៅ កកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បីត្រួសត្រាយ ផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាព រឹងមាំច្បាស់លាស់ និងសុវត្ថិភាព នៃការកាន់ កាប់ដីធ្លីដែលមាន ការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួន ជាទ្រព្យដ៏មានតម្លៃឱ្យ អស់សក្តានុពល៕