ស្ថានីយ និងដេប៉ូចែកចាយ ប្រេងឥន្ធនៈចំនួន ០៦ ទីតាំង នៅក្នុង ខេត្តកណ្តាល មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បាននាំ យករថយន្តពិសោធន៍ ចល័ត ផ្នែកប្រេង ឥន្ធនៈ ចុះត្រួតពិនិត្យ កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ រកឃើញថា មិនមាន អនុលោម ភាពទាំងផ្នែក គុណភាព និងបរិមាណ។
ប្រតិបត្តិការនេះ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការ សហការពីក្នុង ការត្រួតពិនិត្យ នេះ មន្ត្រីជំនាញបាន ធ្វើការវិភាគលើ កម្រិតសន្ទស្សន៍ អុកតាន របស់ប្រេងសាំង, សេតាន របស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យ លើរង្វាស់រង្វាល់ របស់ បណ្តាស្ថានីយ/ដេប៉ូចែក ចាយ ទាំង០៦ ផងដែរ។
ជាលទ្ធផលនៃ ការត្រួតពិនិត្យ មន្រ្តីជំនាញបាន រកឃើញស្ថានីយ/ដេប៉ូ ចំនួន០៤ ទីតាំង មិនមានអនុលោមភាព ទាំងផ្នែកគុណភាព និងបរិមាណ។ ស្ថានីយ/ដេប៉ូ ចំនួន០១ ទីតាំង មិនមានអនុលោម ភាពផ្នែកបរិមាណ។
ស្ថានីយ/ដេប៉ូ ចំនួន០១ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព។មន្ត្រីជំនាញ បញ្ជាក់ថា ករណីនេះ ដោយសាររកឃើញ លើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យា កែតម្រូវភាព មិនអនុលោមខាងលើ ។ ក្នុងករណី មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញ កំហុស លើកទី២ មន្រ្តីជំនាញ នឹងកសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការ តាម ផ្លូវច្បាប់៕




