លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង សុខាភិបាល បានមានប្រសាសន៍ថា តាមការប៉ាន់ស្មាន របស់អង្គការសុខភាព ពិភពលោក នៅប្រទេស កម្ពុជា មានអ្នកឆ្លងជំងឺរលាកថ្លើមរ៉ាំរ៉ៃ ប្រភេទវីរុស បេនិងអ្នកកំពុងរស់នៅ ជាមួយ ជំងឺរលាក ថ្លើម រ៉ាំ រ៉ៃ ប្រភេទវីរុស សេប្រមាណ ជាង ៧សែននាក់។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីអំពីការអនុវត្តផែនការយុទ្ធសាស្ត្រជាតនិងហិរញ្ញប្បទានសម្រាប់ កម្មវិធី ឆ្លើយតបជំងឺរលាក ថ្លើមដោយសារ វីរុសបេ និងសេឆ្នាំ២០២០-២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅព្រឹកថ្ងៃទី ២២មករានេះ លោកជំទាវ បានបន្តថាតាមការ ប៉ាន់ស្មាន នៅឆ្នាំ២០១៧
របស់អង្គការ សុខភាព ពិភពលោកនៅប្រទេសកម្ពុជា ចំនួនអ្នកដែលមានជំងឺ រលាកថ្លើម រ៉ាំរ៉ៃប្រភេទ វីរុសបេ គឺមាន ៣%ស្មើនឹង៤៧៥០០០នាក់ និងអ្នកកំពុង រស់នៅជាមួយ ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ វីរុសសេមាន១,៦%ស្មើនឹង ២៥៧ ០០០នាក់។
លោកជំទាវ បានបន្តទៀតថា ជំងឺរលាកថ្លើមបេនិងសេនេះ ប្រសិនបើយើ ងមិនបានព្យាបាលឲ្យបានត្រឹមត្រូវនិង ទាន់ពេលវេលាទេ វាអាចមាន ផលប៉ះពាល់ ធ្ងន់ធ្ងរ ដោយធ្វើឲ្យអ្នកជំងឺទៅជាក្រិនថ្លើម និងឈានដល់ ជំងឺ មហារីក ថ្លើមទៀតផង។
លោកជំទាវបាន បន្ថែមថា ជំងឺមហារីកថ្លើមមាន ប្រមាណ ១៦%ក្នុងចំណោម ជំងឺមហារីកទាំងអស់ ហើយមូលហេតុ ចម្បងបណ្តាលមក ពីជំងឺរលាកថ្លើមប្រភេទ បេចំនួន៤៤,៣%និងប្រភេទសេចំនួន៤៣%។
លោកជំទាវ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការឆ្លងជំងឺរលាកថ្លើមប្រភេទបេនិងសេ គឺបណ្តាលមកពីការការបរិភោគ ម្ហូបអាហារមិនមានអនាម័យ ពិសេសអ្នកចូលចិត្តពិសាស្រាច្រើននិងបារី។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមិនសូវមានការចាប់ អារម្មណ៍ពីជំងឺថ្លើមប្រភេទសេ និងបេនោះទេ ដោយមិនបានទៅពិនិត្យសុខភាពឲ្យបាន ទៀតទាត់ឡើយលុះដល់ពេលមានចេញជារោគសញ្ញា ហើយទើបទៅ រកគ្រូពេទ្យពិនិត្យទើបដឹងថា ខ្លួនមានកើត ជំងឺថ្លើមប្រភេទបេឬសេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានណែនាំថា ប្រជាពលរដ្ឋ ដែលមានជំងឺទាំងនេះ គួរតែទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យនិងព្យាបាល ឲ្យបានទាន់ពេលវេលាចៀសវាង មានការធ្ងន់ធ្ងរវិវត្តន៍ទៅជាក្រិនថ្លើម ឬមហារីកថ្លើម ដែលត្រូវចំណាយថវិកា ច្រើន និងគ្រោះ ថ្នាក់ដល់ អាយុជីវិតទៀតផង។
លោកជំទាវ បានបញ្ជាក់ថា សព្វថ្ងៃនេះ ឱសថព្យាបាលជំងឺរលាកថ្លើមប្រភេទសេនិងបេបានបន្តធ្លាក់ចុះពីរាប់ពាន់ដុល្លារ មកប្រមាណ៦៨ដុល្លារសម្រាប់ព្យាបាលរលាកថ្លើមសេ រយៈពេលបីខែ អាចជាសះស្បើយ៩៥% និងប្រមាណ៤២ដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ព្យាបាលរលាកថ្លើម បេ។
លើសពីនេះ ក្រសួងសុខាភិបាលបានប្តេជ្ញានិងធ្វើការជាមួយដៃគូនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងជំងឺរលាកថ្លើម បង្កដោយសារវីរុស បេ និងសេ ដោយ ផ្ដោតលើចក្ខុវិស័យ “គ្មានការឆ្លងមេ រោគ រលាកថ្លើមថ្មីនៅកម្ពុជា ដែល ប្រជាជន ដែលមានមេរោគរលាកថ្លើមរ៉ាំរ៉ៃ អាចទទួល បានសេវា ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំ ដោយមានប្រសិទ្ធភាព មាន តម្លៃសមរម្យ និងមានគុណភាពល្អ។
គួរបញ្ជាក់ថា តាមរយៈផែនការ យុទ្ធសាស្ត្រជាតិ ប្រទេសកម្ពុជាបេ្តជ្ញា ចូលរួម ដើម្បីសម្រេចឲ្យបាននូវ ការលុបបំបា.ត់ ជំ.ងឺរលាក.ថ្លើម.ប្រភេទ បេ និង សេ នៅ.ឆ្នាំ២០៣០ ដោយ.អ.នុ.លោមតាម គោលដៅ.របស់អង្គការ.សុខភាព.ពិភពលោក ក្នុង.ការកាត់បន្ថយ អត្រាឆ្លង.ថ្មី៩០% និង អត្រា.មរណភាព ៦៥% នៅឆ្នាំ២០៣០៕






