នៅថ្ងៃសុក្រនេះរដ្ឋាភិបាល បានរាយការណ៍ពីករណីឆ្លង ថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣០៩ ករណី ក្នុងនោះ ២៩៧ ករណីជាករណីឆ្លង ក្នុងស្រុក និង ១២ ករណីជា ករណីនាំចូល ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ក្នុងចំណោម ករណីថ្មី ២៩៧ ករណីក្នុងនោះ រួមមាន ៨០ ករណីត្រូវបានរកឃើញ នៅមន្ទីរពេទ្យ និង ២១៧ ត្រូវបាន រកឃើញតាមរយៈការ ស្វែងរកករណីសកម្មនៅ ក្នុងសហគមន៍ ។
ចំណែកក្នុងចំណោមករណីនាំ ចូលចំនួន ១២ ករណីនោះមាន ៤ នាក់ជាជនជាតិថៃ ហើយពួកគេទាំង ៤ នាក់វិលត្រឡប់មក ពីប្រទេសអារ៉ាប់រួម អ៊ីតាលី ស៊ូដង់ និងស្រីលង្កា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃមានករណីឆ្លង ជំងឺកូវីដ ១៩ ចំនួន ១៣,១០៤ ករណី និងមានអ្នកស្លា.ប់.ចំនួន ៧១ នាក់ ហើយប្រទេសនេះ ស្ថិតនៅចំណាត់ថ្នាក់ទី ១២៨ ក្នុងបញ្ជីករណី ឆ្លងសរុបទូទាំងពិភពលោក ។
សហរដ្ឋអាមេរិកឈរ លំដាប់លេខ ១ មាន ២៥.១៩ លាននាក់ បន្ទាប់ មកគឺឥណ្ឌាមាន ១០.៦៣ លាននាក់, ប្រេស៊ីល ៨.៦៩ លាននាក់, រុស្ស៊ី ៣.៦៦ លាននាក់ និង អង់គ្លេស ៣.៥៤ លាននាក់ ៕