នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១ នេះ យោងតាម ព័ត៌មាន BBC បានឱ្យដឹងថា លោកស្រី Pawithra Wannee Arachchi រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រទេសស្រីលង្កា ពិនិត្យឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ដោយពេលនេះលោកស្រី កំពុងតែសម្រាកព្យាបាល ។
យ៉ាងណាមិញ មុនពេលពិនិត្យឃើញថា មានជំងឺកូវីដ-១៩ លោកស្រី Pawithra Wannee Arachchi បានចេញមុខគាំទ្រគ្រូមន្តអាគមម្នាក់ ក្នុងប្រទេសស្រីលង្កាដែលជា គ្រូថ្នាំខ្លាំងពូកែអាចផលិត ថ្នាំបុរាណបាន តាមរយៈការសុបិននិម្មិត របស់លោក ដែលបាន ផ្សំយ៉ាងពិសេសចេញពីទឹកឃ្មុំ និង ផ្លែច័ន្ទន៍គ្រឹះស្នា ហើយគ្រូមន្តអាគមនោះហ៊ានអះអាងថាថ្នាំរបស់លោកអាចជួយព្យាបាលជំងឺកូវីដ-១៩ បាន ។
ដោយឡែកលោកស្រីក៏បានជឿទុកចិត្ត ព្រមទាំងបានសាកល្បងផឹក ថ្នំា របស់លោកគ្រូមន្តអាគមម្នាក់នោះទៀតផង ។ បន្ទាប់មកទៀត រឿងដែលមិននឹកស្មានដល់នោះ គឺក្រោយពីលោកស្រីបានផឹកថ្នាំនោះរួចមក លោកស្រីបែរជាពិនិត្យរកឃើញមានឆ្លងជំងឺកូវីដ-១៩ ទៅវិញ
សូម្បីតែលេខាលោកស្រីក៏ឆ្លងកូវីដ-១៩ ដែរ បន្ទាប់ពីលេខានោះបានផឹកថ្នាំគ្រូមន្តអាគមនោះដូចគ្នា ។គិតមកត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ នេះ ប្រទេសស្រីលង្កាមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៥៨៤៣០ នាក់ និង មានករណីស្លា.ប់ចំនួន ២៨៣ នាក់ហើយ ៕