នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលថៃបានកត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៨៧ ករណី និងមានអ្នកស្លា.ប់ បន្ថែម ២ នាក់ទៀត ។
ក្នុងចំណោមករណី ឆ្លងថ្មីចំនួន ១៨៧ ករណីក្នុងនោះមាន ១១៦ ករណីត្រូវបាន រកឃើញតាមរយៈការស្វែងរក សកម្ម ខណៈ ៦១ ករណីជាករណីឆ្លង ក្នុងសហគមន៍ និង ១០ ករណីជាករណីនាំចូល ។
គិតត្រឹមពេលនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣,៦៨៧ ករណី និងមានអ្នកស្លា.ប់ ៧៥ នាក់ ។
យោងតាម គេហទំព័រ Worldometer បានឲ្យដឹងថា ចំនួនករណីឆ្លង ជំងឺកូវីដ ១៩ ដែលបានបញ្ជាក់នៅទូទាំង ពិភពលោកបានកើនឡើង ដល់ ៩៩.៧៧ លាននាក់ អ្នកជាសះស្បើយ ៧៣.៩ លាននាក់ និងមានអ្នកស្លា.ប់ ២.១៤ លាននាក់ ។
ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី ១២៥ ក្នុងបញ្ជីករណីឆ្លង លើពិភពលោក ។ សហរដ្ឋ អាមេរិក ឈរនៅលើកំពូលតារាងដោយមាន ២៥.៧ លានករណី បន្ទាប់មកគឺប្រទេស ឥណ្ឌា ១០.៦៧ លានករណី ប្រេស៊ីល ៨.៨៤ លានករណី រុស្ស៊ី ៣.៧១ លានករណី និងចក្រភព អង់គ្លេស ៣.៦៤ លានករណី ៕



