ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស មួយថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុង ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៣៧.៥៧៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។
សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន ៤៧៦នាក់ ដែលត្រូវបាន គេរាយការណ៍ឲ្យដឹងនៅក្នុងប្រទេសកាល ពីថ្ងៃអាទិត្យ ។
នៅក្នុងសេចក្តីប្រកាស បានដាក់ថា សរុបចំនួនអ្នកស្លា.ប់ដោយសារ ជំងឺកូវីដ១៩ បានកើនឡើងដល់ ៣.០៦២នាក់ ដែលមានអ្នកស្លា.ប់ បន្ថែមទៀតចំនួន ១៧នាក់ គិតត្រឹមថ្ងៃអាទិត្យ នៅក្នុងប្រទេស ។
តួលេខរបស់ ក្រសួងបានឲ្យដឹងថា សរុបអ្នកជំងឺចំនួន ១២១.៥៥៨នាក់ បានចាកចេញពីមន្ទីរពេទ្យវិញ ហើយ ៕




