ប្រទេសថៃ នៅតែបន្តរកឃើញអ្នក ឆ្លងជា បន្តបន្ទាប់ពុំទាន់ មានស្បើយ នៅឡើយទេ ហើយបញ្ហានេះ ក៏ជះជាក្ដីកង្វល់យ៉ាងខ្លាំង ចំពោះប្រជាជនថៃ ក៏ដូចជារដ្ឋាភិបាលផងដែរ ។
ដោយឡែក នៅខេត្តសាមុតសាខន ឯណោះវិញ ក្រសួងនៅតែ បន្តរកឃើញចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនដដែល ដោយបច្ចុប្បន្នខេត្តមួយនេះ នៅតែបន្តឈរនៅលើ លំដាប់ទី១ នៃតារាង អ្នកជំងឺកូវីដ១៩ ក្នុងប្រទេស ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាលប្រទេសថៃ បានចេញសេចក្ដីប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៩១៤ នាក់បន្ថែម និង ស្លា.ប់ចំនួន ២ នាក់ទៀត ។
គិតត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២១ ម្សិលមិញ អ្នកជំងឺកូវីដ ១៩ សរុបក្នុងខេត្តសាមុតសាខន កើនដល់ ចំនួន ៦៥៥៥ នាក់ហើយ ។ រីឯចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបទូទាំងប្រទេស កើនដល់ ១៣៦៨៧ ក្នុងនោះ អ្នកជាសះស្បើយ មានចំនួន ១០៦៦២ នាក់ អ្នកជំងឺកំពុង សម្រាកព្យាបាលមាន ២៩៥០ នាក់ និង អ្នកស្លា.ប់ ឡើងដល់ ៧៥ នាក់ ៕


