ប្រជាពលរដ្ឋ ជាអាណាព្យាបាលសិស្សជា ច្រើននាក់ កំពុងតែមានការត្អូញត្អែរ ចំពោះគ្រូបង្រៀនមុខវិជ្ជាឯកទេស ភូមិវិទ្យា ឈ្មោះ ឆៃ ច័ន្ទសុភា និង គ្រូប្រវត្តិវិទ្យា ឈ្មោះ ផាន សុភាព បង្រៀន នៅវិទ្យាល័យក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលកំពុងបើកបង្រៀនគួរលើ មុខវិជ្ជានេះ យ៉ាងរំភើយ សម្រាប់ការ បើកបវេសន កាលឆ្នាំថ្មីនេះ ដោយបើកបង្រៀនគួរ យកលុយពីសិស្ស ៥០០០រៀល ក្នុងមួយសប្តាហ៍។
ប្រជាពលរដ្ឋម្នាក់ ឲ្យ CPC NEWS ដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញ ឈ្មោះថា “ការបើកបង្រៀន គួរមុខវិជ្ជា ភូមិវិទ្យា និងប្រវត្តិវិទ្យា នេះ យកពីសិស្សមួយ អាទិត្យ ៥០០០រៀល ហើយការបើក ឲ្យមានការ បង្រៀនគួរនេះ នៅថ្នាក់ទី៩ និងថ្នាក់ទី១១ ខណៈសិស្សានុសិស្ស ចេះតែទ្រាំទៅ រៀនទៅ ហើយឪពុកម្តាយ ក៏មិនពេញចិត្តដែរ”។
ប្រជាពលរដ្ឋរូបនេះ បន្តថា «ខ្ញុំបានឮមកថា មានគ្រូបង្រៀន មុខវិជ្ជាឯកទេ ស ពលរដ្ឋវិទ្យា អី ក៏ចង់បើកបង្រៀនគួរ តាមគេដែរ»។ លោកសង្កត់ ធ្ងន់ថា បើសិនណា មានការបើកបង្រៀន គួរមុខវិជ្ជាណាផ្សេង ទៀត ឪពុក ម្តាយសិស្ស ច្បាស់ជាក្រ ដោយសារ ការបង់គួរអោយ កូនរៀនហើយ ។
ប្រភពព័ត៌មានបន្តទៀតថា កន្លងមកក៏ធ្លាប់មានការ បើកបង្រៀនលើមុខវិជ្ជា ទាំងនេះដែរ ប៉ុន្តែមិនដូចជា ឆ្នាំនេះទេ ដោយបើកបវេសនកាលឆ្នាំថ្មីនេះ គាត់បង្កើន ចំនួនម៉ោងបង្រៀនគួរខុសពី រាល់ឆ្នាំ ពោលគឺបង្រៀនក្នុង មួយសប្តាហ៍ ៦ថ្ងៃតែម្តង គឺមុខវិជ្ជាភូមិវិទ្យា ចំនួន ៣ថ្ងៃ និងប្រវត្តិវិទ្យាចំនួន ៣ថ្ងៃ ខណៈមុខវិជ្ជានេះ មិនសូវជាសំខាន់ណាស់ណា ដូចមុខវិជ្ជាផ្សេងទេ។
ជុំវិញបញ្ហានេះ លោក ហ៊ីម គង់ នាយកវិទ្យាល័យ ក្រូចឆ្មារ បានឲ្យ CPC NEWS ដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ ថា «ខ្ញុំបានដឹងរឿងនេះ ហើយ ហើយខ្ញុំក៏ បានប្រាប់ពួកគាត់អោយបញ្ឈប់បង្រៀន គួរមុខវិជ្ជានេះដែរ»។
ជាមួយគ្នានេះដែរ សិស្សានុសិស្ស សំណូមពរអោយមាន ការបង្រៀន ក៏បង្រៀនចុះ ប៉ុន្តែកុំអោយមានការបើកបង្រៀនគួរ ពេញមួយអាទិត្យបែបនេះ ហើយសូមអោយ មន្ទីរក្រសួងអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ជួយពិនិត្យមើល ករណីនេះ ផង៕