សាមុតសាខន គឺជាខេត្តដំបូងគេបង្អស់ ដែលផ្ទុះការរីករាលដាល នូវជំងឺកូវីដ-១៩ ជាលើកទី២ ក្នុងប្រទេសថៃ ដោយក្នុងមួយថ្ងៃៗ ខេត្តមួយនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាច្រើននាក់។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២១ នេះ មន្ទីរសុខាភិបាលប្រចាំខេត្តសាមុតសាខន បានចេញមក រាយការណ៍អំពីទិន្នន័យចំនួន អ្នកឆ្លងជំងឺកូវីដ-១៩ ថាសម្រាប់ថ្ងៃនេះ ខេត្តសាមុតសាខន រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧៩២ នាក់ ក្នុងនោះរកឃើញជនជាតិថៃចំនួន ២៩ នាក់ និង ក្រុមពលករបរទេស ៧៦៣ នាក់។
បច្ចុប្បន្នខេត្តសាមុតសាខន មានអ្នកជំងឺកូវីដ-១៩ ទាំងអស់ចំនួន ៧៣៤៧ នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៤៧៨ នាក់ និង ស្លាប់បាត់បង់ជីវិត ២ នាក់ ៕



