នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ សាលាដំបូង ខេត្តកណ្តាល បានបើក សវនាការជំនុំជម្រះ សំណុំរឿង លោក គឹម សុវណ្ណ អតីតមេបញ្ជាការ ផ្នែកសឹករង ស្រុក កៀនស្វាយ ពាក់ព័ន្ធបទល្មើស លួចយក អចលនទ្រព្យអ្នកដទៃទៅលក់ ។
ក្នុងសវនាការ នេះ មាន លោក ជា សុខហៀង ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឯក ស៊ុនរស្មី ជាតំណាង អយ្យការ ។ បន្ទាប់ពីសាកសួរអស់ រយពេលជាច្រើន ម៉ោង រួចមកតុលាការសម្រេច លើកពេលប្រកាស សាលក្រម ទៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។
លោក គឹម សុវណ្ណ និង បក្ខពួក កន្លងមក ធ្លាប់បាន រកស៊ីរៀបដី អោយអ្នកដទៃ មាន ន័យថា ទិញដីពីប្រជាពលរដ្ឋ លក់ទៅ អោយមេឈ្មួញធំៗ តែពេលរកដី អោយមេឈ្មួញ មិនបាន តែយកប្រាក់គេ មកចាយវា យ នោះ ក៏ត្រូវជាប់ ពាក្យបណ្តឹង តែម្តង ។
នៅពេលនេះ ជោគវាសនា របសលោក គឹម សុវណ្ណ នឹងអាចដឹង នាថ្ងៃប្រកាស សាលក្រម ខាងមុខនេះ តើត្រូវជាប់ ពន្ធនាគារ ប៉ុន្មានឆ្នាំ ? ៕




