បច្ចប្បន្នជំងឺ រាតត្បាតវីរុសកូវីដ-១៩ នៅតែបន្តកើន មានឡើង នៅក្នុង ប្រទេសថៃ ដែលបញ្ហានេះបានធ្វើឲ្យប៉ះពាល់ ដល់ឧស្សាហកម្មទេសចរណ៍ ទូទាំងពិភពលោក។ ប្រទេសជាច្រើនកំពុងប្រឈម នឹងការបាត់បង់ សេដ្ឋកិច្ចយ៉ាងធ្ង ន់ ធ្ងរ នៅទីក្រុងបាងកក
កន្លែងដែលធ្លាប់មានភ្ញៀវទេសចរកកកុញឥឡូវនេះ កំពុងប្រឈមមុខទិដ្ឋភាពដ៏ស្ងាត់ជ្រងំគ្មានមនុស្សដើរ កំសាន្ដដូចមុន ផ្លូវទទេ ហាងនានា ត្រូវបង្ខំចិត្តបិទ ជាពិសេស ផ្សារទំនើប Platinum ស្ថិត នៅក្នុងផ្លូវ Khao San និងផ្សារ JJ
ដែលតំបន់នេះ សំបូរទៅហាងខោអាវ ហាង ទំនិញគ្រប់ប្រភេទ នឹងពោរពេញទៅ ដោយអាហារដ្ឋាន ចំណី អាហារ ត្រូវប្រឈមបិទស្ទើរតែទាំងស្រុង ដោយករណីនេះមិន ដែលធ្លាប់មាន ពីមុនមកទេ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Bkkfoodie ។
ផ្សារទំនើបមួយក្នុងចំណោមផ្សារទេសចរណ៍ដែល មានប្រជាប្រិយបំផុតនៅទីក្រុងបាងកក វា មិនមែន ជារឿងអាថ៌កំបាំង ទេដែល ផ្សារទំនើប Platinum Fashion Mall បានបង្កើតប្រាក់ចំណូលយ៉ាង ច្រើនពីភ្ញៀវទេសចរចិន។
ឥឡូវនេះព្រំដែនត្រូវបានបិទ ហើយវិស័យទេសចរណ៍ ត្រូវបានបិទជិត ស្ទើរតែទាំងអស់នៅលើពិភពលោកពាណិជ្ជករជាច្រើន នៅក្នុងផ្សារត្រូវបានបង្ខំឱ្យបិទទ្វារ ហើយទំនិញជាច្រលនត្រូវបានស្ដុកទុកចោល នៅតាមហាងរបស់ពួកគេ។
ផ្លូវ Khao San ដែលគេ ស្គាល់ថា ជាតំបន់សំបូរទៅដោយមនុស្ស ចរាចរណ៌ធ្វើកម្មវិធីជប់លៀងផ្សេង សណ្ឋាគារមាន តំលៃថោក ហាងខោអាវ កន្លែងម៉ាស្សា កន្លែងកម្សាន្ដ បារ ក្លឹប ម្ហូប ចំណីអាហារ ជាច្រើន ដែលតំបន់នេះកាលពី មុនអាចចំណូលបាន ១ពាន់លានបាត ក្នុងមួយឆ្នាំៗ
ហើយអតិថិជន៩៩ភាគ រយជាជន បរទេស ប៉ុន្តែក្នុងខណៈពេលនេះតំបន់នេះ បានប្រែក្លាយទៅ ជាស្ងាត់ជ្រងំ ហាង សណ្ឋាគារ ជាពិសេសអ្នកលក់ចំណីតាមផ្លូវ ស្ទើរតែ៩០ភាគរយ បានបង្ខំចិត្តបិទ ដោយគ្មាន ទេសចរណ៌ណាមកដើរកម្សាន្ដទៀតឡើយ។
ចំណែកអាជីករនៅផ្សារ JJ ក៏កំពុងប្រឈម នឹងបញ្ហា ដូចគ្នាដែរ មនុស្សជាច្រើនបានបិទហាង របស់ពួកគេពីព្រោះពួកគេ មិនអាចរកប្រាក់ចំណូលបាន ភាគតិច ណាស់គឺពួកគេរកបាន ចំណូលដ៏ស្ដួចស្ដើង តែពីអ្នកស្រុកមួយចំនួនតែប៉ុណ្ណោះ ៕