នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បួ ង សួង នៅព្រះអង្គចេក ព្រះអង្គចម និងលោកយាយ ទេព ក្នុងទឹកដីអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកទេសរដ្ឋមន្ត្រី បានបួង សួង សូមឱ្យកម្ពុជាមាន សុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្ត ក្រោមការងដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងសូមឱ្យកម្ពុជា ចៀសផុតពី ជំងឺកូវីដ១៩ ដែលកំពុង យាយីពិភព លោកទាំងមូល។
សូមជម្រាបជូនថាបុណ្យ មាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដា បុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេស កាន់ព្រះពុទ្ធសាសនា លើសកលលោក តែងតែ ប្រារព្ធធ្វើពុំដែលខាន។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹក ដល់អភិលក្ខិតសម័យ ទាំងពីរនៃសាសនា ព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញ បូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែល ព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធ ធ្វើបុណ្យមាឃ បូជានេះ នៅគ្រប់វត្ត អារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញ កុសលដ៏ថ្លៃថ្លាបំផុត តាមប្រពៃណី ព្រះពុទ្ធសាសនា ស្របតាមរដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា «ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ»៕