ជីវគីមីវិទូម្នាក់ដែលបាន ជួយបង្កើតសារធាតុគីមី បំផ្លាញ សរសៃ ប្រសាទ Novichok ដ៏សា.ហា.វ.របស់រុស្ស៊ី បានបង្កើត ថ្នាំថ្មីមួយ ដើម្បីកម្ចា.ត់ជំ.ងឺកូ.វីដ.១៩។
លោកបណ្ឌិត Leonid Rink បានចូលរួមនៅក្នុងការ អភិវឌ្ឍសម្ងាត់ របស់សូវៀត លើសារធាតុគីមីដែល ត្រូវបានគេចោទប្រកាន់ថា បានប្រើដោយ ចារកម្មរុស្ស៊ីដើម្បី បំពុល លោក Sergei និងនិងនាង Yulia Skripal ក្នុងទីក្រុង Salisbury កាល ពីឆ្នាំ ២០១២និងអ្នករិះគន់វិមាន ក្រឹមឡាំងលោក Alexei Navalny នៅតំបន់ ស៊ីបេរីកាល ពីឆ្នាំមុន។
ថ្នាំកូវីដថ្មីដែល មានឈ្មោះថា Immofon គឺផ្អែកលើថ្នាំ របស់សហភាព សូវៀត ដែលត្រូវបានប្រើប្រឆាំង នឹងរោគ ឃ្លង់។ វាត្រូវបាន បង្កើតឡើងពីថ្នាំ អង់ ទីប៊ីយ៉ូទិក Dapsone ហើយត្រូវបានផលិត ឡើងដើម្បីបង្កើត ជាលិការំ.លា.យ.អាហារ និងជំរុញ.ដំណើរ.ការបង្កើតកោសិកាឡើងវិញ។
អ្នកវិទ្យាសាស្ត្រវ័យ៧៤ឆ្នាំដែល.គ.ម្រោ.ងរបស់គាត់បាន.បង្ហាញភាពវិជ្ជមាន.នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ.រដ្ឋរុស្ស៊ីបាននិយាយថា “វាមានប្រសិទ្ធភាព.ប្រឆាំង.នឹងមេរោគឆ្លង”។
វាលុប.បំបាត់ Cytokine Storm ដែលបើយោង.តាមអ្នកជំនាញជា.ច្រើនបាន.អះអាងថា ជាបុព្វហេតុមួយ.នៃការស្លា.ប់.ដោយសារ.ជំងឺកូវីដ១៩។
Cytokine Storm គឺជាដើមចមធ្វើឲ្យខូចដ.ល់ការឆ្លើយតបនៃប្រព័ន្ធភាព.ស៊ាំទៅនឹងវីរុស ដែលអ្នកជំនាញ.ជាច្រើនជឿថា ស្ថិតនៅពីក្រោយករណី.ធ្ង.ន់ធ្ងរបំផុតនៃជំងឺកូវីដ.១៩។
លោកអះអាងថា ថ្នាំនេះត្រូវបានធ្វើតេស្ត លើអ្នកស្ម័គ្រចិត្តវ័យ ចំណាស់.ប្រមាណ.៧០០នាក់ ហើយវាមិនមានករណីធ្ង.ន់ធ្ងរឬការស្លា.ប់សូម្បីតែម្នាក់បន្ទា.ប់ឆ្លង.ជំងឺកូវីដ១៩។
អ្នកជំនាញជីវគីមី.រូបនេះបាននិយាយថា ក្រុមហ៊ុន InterVita របស់គាត់.កំពុងផលិតថ្នាំ Immofon ដើម្បីសាកល្បងប្រសិទ្ធភាព.របស់ខ្លួនប្រឆាំង.នឹងជំងឺ.ផ្សេងៗរួមទាំងកូវីដ១៩.ផងដែរ ហើយការចរចាកំពុង.ធ្វើឡើងជាមួយ.ក្រសួងសុខា.ភិបាលរុស្ស៊ី។
បន្ថែមពីលើការប្រ.យុទ្ធប្រឆាំ.ងនឹង.ជំងឺកូវីដ១៩ ថ្នាំថ្មីនេះ.មានគោលបំណង.ព្យាបាលជំងឺរលាកសន្លា.ក់.រ៉ាំរ៉ៃ, រលាកស្បែក, អាឡ័កស៊ី, មហា.រីកឈា.ម.និង.ជំងឺសួត៕


