រដ្ឋាភិបាលថៃនៅ ថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៧៥៦ ករណីក្នុងនោះ ៧៤៦ ករណីជាករណីឆ្លង ក្នុងស្រុក ខណៈ ១០ ករណីជា ករណីនាំចូល ។
លោក Apisamai Srirangsan ជំនួយការអ្នកនាំពាក្យ មជ្ឈមណ្ឌល សម្រាប់រដ្ឋ បាលស្ថានភាពជំងឺកូវីដ ១៩ បាន និយាយថា ក្នុងចំណោមករណីថ្មី ចំនួន ៧៤៦ ករណីក្នុង នោះ ៧២៤ ករណីត្រូវបាន រកឃើញតាមរយៈការ ស្វែងរកករណីសកម្មនៅក្នុងសហគមន៍ និង ២២ ករណីផ្សេង ទៀតត្រូវបាន បញ្ជាក់ នៅមន្ទីរពេទ្យ ។
ករណីសកម្មថ្មីទាំង ៧២៤ ករណីដែល ត្រូវបានរកឃើញ គឺនៅក្នុងខេត្តសាមុត សាខន ក្នុងនោះពលករ ចំណាកស្រុកចំនួន ៧១០ នាក់ និងជនជាតិថៃ ១៤ នាក់ ។
ចំណែកករណីទាំង ២២ ដែលត្រូវបាន រកឃើញនៅមន្ទីរពេទ្យ រួមមាន ៩ ករណីនៅខេត្តសាមុតសាខន ៨ ករណីនៅ ក្រុងបាងកក និង ៣ ករណី នៅខេត្តសាមុតប្រាកាន ។
រីឯករណីនាំចូលទាំង ១០ នោះគឺជាអ្នកធ្វើចត្តាឡីស័ក ដែលបានមកដល់ពីប្រទេសព័រទុយ ហ្គាល់ ១ ករណី រុស្ស៊ី ២ ករណី ឥណ្ឌូនេស៊ី ១ ករណី កាតា ១ ករណី និង សហរដ្ឋអាមេរិក ៥ ករណី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃមានករណីឆ្លង ជំងឺកូវីដ ១៩ ចំនួន ១៦,២២១ ករណី និងមានអ្នកស្លា.ប់ចំ នួន ៧៦ នាក់ ខណៈមានអ្នកជា សះស្បើយចំនួន ១១,២៨៧ ករណី ៕

