ប្រជាពលរដ្ឋនាំគ្នាផ្តិត មេដៃប្រមាណជាង ៣០០ គ្រួសារ សំណូមពរ ឲ្យថ្នាក់លើ ជួយដោះស្រាយ ដោយសុំដក តំណែងលោក អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ និង លោក យ៉ា ស្មាក់ ប្រធាន សហគមន៍ ការពារព្រៃឈើ ប្រាសាទ ទឹកខ្មៅ ដោយមូល ហេតុច្រើនយ៉ាង.?
ប្រជាពលរដ្ឋបន្តទៀតថា ពួកគាត់បាន នាំគ្នាផ្ដិតមេដៃ ប្ដឹងទៅថ្នាក់ ដឹកនាំ ជាយូរណាស់មក ហើយ ប៉ុន្តែស្ងាតឈឹម មិនដឹងថា ឯកសារមេដៃ ទាំងនោះ នៅកប់ត្រឹមណា.?
បើតាមប្រជាពលរដ្ឋកម្មវត្ថុ នៃបណ្ដឹងឈ្មោះ យ៉ា ស្មាក់ ប្រធានសហគមន៍ ព្រៃឈើប្រាសាទទឹកខ្មៅ និងឈ្មោះ អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ ទី១,ពីបទ់ឃុបឃិតគ្នា បើកដៃឲ្យឈ្មួញ កាប់បំ.ផ្លាញព្រៃឈើ នៅក្នុងព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ដឹកលក់ធ្វើ អាជីវកម្មជារៀងរាល់ថ្ងៃ។
ទី២,ក្រុមមេភូមិ និងមេសហគន៍ទាំងនេះ យកតួនាទីជា សមត្ថកិច្ចផង និងជាឈ្មួញរកស៊ីឈើផង ចាប់ប.ង្ក្រាបគេ បែជាយកឈើ ទៅលក់ដោយខ្លួន ឯងផង រីឯប្រជាពលរដ្ឋ រកស៊ីបន្តិបន្ទួច ឬដឹកឈើយក ទៅជួសជុល ធ្វើផ្ទះមិន បានទេ។
ទី៣,ឈ្មោះ យ៉ា ស្មាក់ ប្រធានសហគមន៍ ព្រៃឈើប្រាសាទទឹកខ្មៅ និងឈ្មោះ អ៊ឹម ពៅ មេភូមិទន្សោងធ្លាក់ យកអំណាច និងតួនាទីរបស់ខ្លួន ទៅរំ.លោ.ភ.យកដីរបស់រដ្ឋរាប់សិបហិក តាទុកលក់។
-ប្រើអំ.ណាច គំ.រា.ម.កំ.ហែ.ង ដក.ឯកសារពាក់ព័ន្ធដីធ្លី របស់ប្រជាពលរដ្ឋស្លូតត្រង់យកទៅទុក ហើយ បង្កការ ញុះញុងបក្ខពួក និយម អ្នកមាន លុយ មាន អំណាច ទៅរំ.លោ.ភ.យកដី របស់ប្រជា ពលរដ្ឋ ចែកគ្នា។
-ប្រើអំណាចតួនាទី ទៅគំ..រាម.កំ.ហែ.ងដក.យកដីធ្លី ទៅឲ្យអ្នកនេះ ឬអ្នកនោះតាមតែអំពើចិត្ត ធ្វើឲ្យពលរដ្ឋ ក្ដៅក្រ ហាយ ប.ង្កប៉ះ.ពាល់.យ៉ាងខ្លាំងដល់សេចក្ដីសុខ និងសន្តិភាពផ្លូវចិត្ត ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ឱម យិនទៀត ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ បានធ្លាប់មានប្រសាសន៍ថា ព័ត៌មានមិនមែ នជាភស្ដុតាងនោះទេ ប៉ុន្តែវាជា តម្រុ.យដើម្បីឈានទៅរកភស្ដុតាង។
ជាថ្មីម្ដងទៀតនេះ ដើម្បីឆ្លើយតបព័ត៌មាននេះ ហើយដើម្បីទទួលបាននូវព័ត៌មាន ពិនិត្យ និង យុត្តិធម៌នោះ ប្រជាពលរដ្ឋ អំពាវនាវ តាមរយៈសារព័ត៌មាន ស្នើសុំថ្នាក់ដឹកនាំ ជាពិសេស
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ គួរចាត់វិធាន និងដាក់ការ ស៊ើអង្កេតអោយបានស៊ី ជម្រៅពិនិត្យមើល លទ្ធភាព និងដោះស្រាយទា ន់ពេលវេលា ចំពោះ បុគ្គលទាំង ពីរនាក់ ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ការថ្នាំងថ្នាក់ ដល់ពេល ខឹងគោ វា.យរទេះនោះ ៕