នៅមុននេះបន្តិច នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលជាតិក្រសួង មហាផ្ទៃ បានចេញ សេចក្តីបំភ្លឺក្នុងខ្លឹមសារ ដើមដូចខាងក្រោម៖
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណៈជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពិសេស បងប្អូនអ្នកសារព័ត៌មាន ជុំវិញការអនុវត្តដីកា បង្គាប់ឲ្យនាំខ្លួនរបស់ សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី៖
ដោយអនុវត្តតាមដីកាប.ង្គា.ប់ឲ្យនាំខ្លួនរបស់ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាម តួនាទីភារកិច្ច ក្នុងនាមជាមន្ដ្រីនគរបាល យុត្តិធម៌ កម្លាំងការិយាល័យស៊ើបការ នៃនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ នៅ រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅ ចាប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោក ចំបក់ សង្កាត់ចោម ចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍នេះ បានគេច ចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះ បន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញ ឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់ នាយកដ្ឋាននគរបាល ព្រហ្ម.ទណ្ឌ បានសម្រេចដក.ចេញមកវិញ។
ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាម ជាមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីចាប់ ខ្លួនជនត្រូវចោទយកមកប្រគល់ជូន ចៅក្រមស៉ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការ សួរនាំ និងចាត់បន្ដតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាប ជូនខាងលើ សូមសាធារណៈ ជន អ្នកប្រើប្រាស់ បណ្ដាញសង្គម Facebook និងបងប្អូនអ្នក សារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន ៕





