នៅថ្ងៃសុក្រ រដ្ឋាភិបាលថៃ បានរាយការណ៍ពី ករណី ឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ៨០២ នាក់ ក្នុនោះ អ្នកឆ្លង្នុង សហគមន៍ មានចំនួន ៧៨១ នាក់ និងករណីនាំ ចូលចំនួន ២១ នាក់ ដែលនាំឱ្យអ្នកឆ្លងវីរុសនេះ នៅក្នុង ប្រទេសថៃ កើនឡើងសរុប ដល់ ១៧ ០២៣ នាក់ ។
យោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យ មជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពវីរុសកូវីដ១៩ បាននិយាយថា ការស្វែងរក ករណីសកម្ម នៅក្នុង សហគមន៍បានរកឃើញ ចំនួន ៦៩២ ករណី ហើយមន្ទីរពេទ្យបាន បញ្ជាក់ថា មាន ៨៩ ករណី ក្នុងរយៈពេល ២៤ ម៉ោង កន្លងមក ។
សូមជម្រាបថា ក្នុងចំណោមករណី ឆ្លងសរុប នៅក្នុងប្រទេសថៃ មានចំនួន ១៧ ០២៣នាក់ ចាប់តាំងពី ការរាតត្បាត រោគនេះកើត ឡើង ប៉ុន្តែក៏បានព្យាបាល អ្នកជំងឺចំនួន ១១ ៣៩៦ នាក់ (៦៦,៩%) ឱ្យបានជា សះស្បើយផងដែរ និងមាន អ្នកជំងឺ ចំនួន ៥ ៥៥១ នាក់ កំពុងទទួល ការព្យាបាល ។ ចំនួនអ្នកស្លា.ប់ដោយសារវីរុសនេះ មិនផ្លាស់ប្តូរទេ គឺនៅ ៧៦នាក់ដដែល៕