បន្ទាប់ពីមាន គណនី ហ្វេសបុក ឈ្មោះ Try senghout បានផ្ញើ សារចូល ទៅក្នុងប្រអប់សារ ផេករបស់ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានលើកឡើងថា «នៅស្រុកអង្គស្នួល ឃុំក្រាំងម្កាក់ ធ្វើសៀវភៅ គ្រួសារ អត់បាន ថ្ងៃនេះ ថ្ងៃនោះ រហូត សូមឱ្យថ្នាក់លើពិនិត្យ មន្ត្រីនោះផង»។
ភ្លាមៗនោះដែរ ដោយមិន ប ង្អង់យូរ ក្រោយពី ទទួលបានដំណឹងភ្លាម ខណៈដែល មានបទបញ្ជា ពីលោកវរសេនីយ៍ ឯក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល នៅទី២៩ ខែ មករា ឆ្នាំ ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងម្កាក់
និងកម្លាំង ផ្នែកអត្តសញ្ញាណ កម្មស្រុក ដឹកនាំដោយលោក អធិការរង ទទួល ការងារអត្ត សញ្ញាណកម្ម បានធ្វើសៀវភៅ គ្រួសារ (ក៤) ជូនលោក ទ្រី សេងហួត និងបានយក ទៅជូនដល់ផ្ទះ របស់គាត់រួច រាល់ហើយ។
មតិខ្លះ លើកឡើងថា នេះ សំណាងហើយ ដែលពលរដ្ឋខាងលើ ចេះលេង ហ្វេសប៊ុក ឆាតសុំកិច្ចអន្តរាគន៍ ពីស្នងការខេត្តនគរបាល ខេត្ត ចុះបើពលរដ្ឋ គ្មាន លទ្ធភាពទិញ ទូរស័ព្ទទំនើប ឬចេះ លេងហ្វេសប៊ុក តើអាច ទទួលបាន សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រសារ រហ័សបែបនេះទេ?






