អ្នកសារ ព័ត៌មាន វ័យ ក្មេង អ៊ី បញ្ញា អាយុ២២ឆ្នាំ បានស្លា.ប់.ហើយ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ ។ បើតាមការ.បញ្ជាក់.របស់.ក្រុមគ្រួសារ.នៃស.ព ។
នាពេលថ្មីៗនេះ ម្តាយរបស់លោក អ៊ី បញ្ញា ក៏បានដាក់.ពាក្យបណ្តឹងប្តឹង ម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ផងដែរ ក្រោយធ្វើការវះ.កា.ត់.ជំងឺ.ពោះ.វៀន.ដុះ.ខ្នែង ខុសបច្ចេក.ទេស និង ធ្វេស.ប្រហែសក្នុងវិជ្ជាជីវៈ ហើយមិន.ទទួលខុសត្រូវក្នុង.ការព្យាបាលបន្ត ធ្វើអោយអ្នក.ជំងឺកាន់តែ.ធ្ង.ន់.ធ្ងរ រហូត.ដល់ស្លា.ប់ ។
គួររំលឹកថា លោកស្រី ស៊ឹម សម្បត្តិ អាយុ៥០ឆ្នាំ រស់នៅ.ក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយ.របស់លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹងយប់មិញ បានប្តឹងម្ចាស់ មន្ទីរ.ពហុព្យាបាល ម៉ាយហ៊ែល ដែលមាន.ទីតាំងផ្ទះលេខ ០៩-១០ AE0E1E2
ស្ថិតនៅ.ផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការ.វះ.កា.ត់.ជំងឺ.ពោះវៀន.ដុះខ្នែង កូន ខុសបច្ចេកទេស និង ធ្វេសប្រហែ.សក្នុងវិជ្ជាជីវៈ ហើយមិនទទួលខុសត្រូវក្នុង.ការព្យាបាលបន្ត ធ្វើអោយអ្នកជំងឺកាន់តែ.ធ្ង.ន់.ធ្ងរ ។
នេះបើយោងតាម.ពាក្យបណ្តឹង គោរពចូល លោកអធិការនគរបាល.ខណ្ឌដង្កោ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដែល CPC NEWS ទទួលបាន.នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ។
នៅក្នុងពាក្យ.បណ្តឹង បញ្ជាក់ថា កាលពីព្រឹកថ្ងៃ.ទី១៨ ខែមករា ឆ្នាំ២០២១ ក្រុម.គ្រូពេទ្យនៃមន្ទីរពហុព្យា.បាល ម៉ាយហ៊ែល បាននាំ.គ្នាសម្រេចធ្វើការវះ..កា.ត់.ជំងឺ.ពោះ.វៀន.ដុះខ្នែងឲ្យ.ឈ្មោះ អ៊ី បញ្ញា។ ក្រោយលទ្ធផល.វះ.កា.ត់.បាន ៣ថ្ងៃ ស្ថានភាពជំងឺ.របស់ឈ្មោះ អ៊ី បញ្ញា
មានលក្ខណៈធ្ង.ន់.ធ្ងរ.ខ្លាំង ដូចជា ហើមពោះ ពិបាកដក.ដ.ង្ហើម ហើយ.ពេលក្រុមគ្រួសារ អ្នកថែទាំង.ជំងឺព្យាយាម.ទាក់ទង ហៅពេទ្យដែលវះ.កា.ត់.នោះមកពិ.គ្រោះ ឬ តាមដានជំងឺម្តងៗ គ្មាន.គ្រូពេទ្យទទួល.ខុសត្រូវ.ច្បាស់.លាស់ឡើយ។
ដោយសារបញ្ហានេះ និងដោយសារ.អ្នកជំងឺមានអាការៈកាន់.តែធ្ង.ន់.ធ្ងរ.ទៅៗ ពីមួយ.ថ្ងៃ ទៅមួយ.ថ្ងៃ ធ្វើឲ្យក្រុមគ្រួសារ.នាងខ្ញុំ និងកូនក្មួយអស់.ជំនឿ មន្ទីរ.ពហុព្យាបាល ម៉ាយហ៊ែល ទើបនាងខ្ញុំ និងកូនសម្រេច.ចិត្តសុំចេញពី មន្ទីរពហុ.ព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកព្យា.បាលស.ង្គ្រោះបន្ទាន់.នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតវិញម្តង។
រហូតមក.ដល់ពេលនេះ ស្ថានភាពអ្នកជំងឺមាន.អា.កា.រៈ.មិនធូរស្រាលឡើយ ហើយ.ក្រុមគ្រូពេទ្យជំនាញៗ.នៅ មន្ទីរពេទ្យមិត្តភាព.ខ្មែរ សូវៀត បង្ហើបប្រាប់ថា អ្នកជំងឺ.មានលក្ខណៈធ្ង.ន់.ធ្ងរណាស់ បណ្តាលមកពីការ.ព្យាបាលរបស់ក្រុមគ្រូពេទ្យវះកាត់នៅខាងក្រៅ មន្ទីរពេទ្យរដ្ឋ ព្យាបាលខុស.បច្ចេកទេស និងវិជ្ជាជីវៈ ។
យោងតាមពាក្យ.បណ្តឹងដដែលបន្តទៀតថា ឈ្មោះ អ៊ី បញ្ញា មុនពេលវះ.កា.ត់ គឺមានអាការៈ.នឹងនរធម្មតា គ្រាន់តែចុក.ពោះតិចតួចអាចបើកបរឡាន.ខ្លួនឯង តាំងពីស្រុក រហូតមកដល់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិ.គ្រោះ.ជាមួយគ្រូពេទ្យ.អំពីមូលហេតុ នៃការ.ចុកពោះ ។
ពេលនោះក្រុមគ្រូពេទ្យបាន.និយាយថា ឈ្មោះ អ៊ី បញ្ញា មានបញ្ហា.ពោះវៀន.ដុះ.ខ្នែង ត្រូវវះកាត់.ជាបន្ទាន់ ហើយគ្រូពេទ្យ.សន្យាថា វះ.កាត់រយៈ.ពេលតែ ២ថ្ងៃ គឺអ្នកជំងឺ.ជាហើយ បើមិនវះកាត់ទេ អាចមាន.បញ្ហាដល់.អាយុជីវិត។ ហើយតម្លៃឈ្នូល នៃការវះ.កាត់វិញ.ចំនួន ៦០០ដុល្លារ ប៉ុន្តែពេលនាង.ខ្ញុំសុំយក.កូកចេញពីពេទ្យ គឺគ្រូពេទ្យគិត.លុយសរុបចំនួន ១០០០ដុល្លារ។
ជាមួយគ្នានេះដែរ លោកស្រី ស៊ឹម សម្បត្តិ ជាម្តាយ.របស់អ្នកជំងឺ ឈ្មោះ អ៊ី បញ្ញា សូមអោយលោកអធិរការនគរបាល.ខណ្ឌដង្កោ ជួយរកយុត្តិធម៌ ហើយចាត់.ការម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់ផង៕