គេសង្កេតឃើញ ទីផ្សារចម្រៀងបច្ចុប្បន្នកាន់តែ មានការផុស ផុលឡើង តាមរយៈការនិពន្ធទំនុក ចម្រៀង ឬបទភ្លេងជាដើម ដើម្បីដាក់ ផ្សព្វផ្សាយប្រជែង យកទីផ្សារគាំទ្រដោយគ្មាន ឆ្លង កាត់ការត្រួត ពិនិត្យពីក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈឡើយ។
ដោយសារកត់ សម្គាល់ឃើញហេតុផលនេះហើយ ទើបកវីនិពន្ធល្បី ឈ្មោះ លោក សុខ ជំនោ បានចេញមុខធ្វើការ.រិះ.គន់ និង ចោទ.ជា.សំណួរ.សួរ.ទៅកាន់.អ្នកនិពន្ធ.និងអ្នកចម្រៀងទាំងនោះ វិញ ថាអ្នកនិពន្ធត្រូវចេះអ្វីខ្លះ? សំណួរខ្លីនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រសម្តែង ការពេញចិត្តគ្រប់គ្នា។
បន្ថែមពីនេះ លោក សុខ ជំនោ បានលើកឡើងពីទស្សនៈ របស់ខ្លួនទៅ លើអ្នកគាំទ្រមួយចំនួនថា អ្នកស្តាប់ ចម្រៀងបច្ចុប្បន្នប្រហែល មិនស្គាល់ទិដ្ឋាការ នេះទេ ព្រោះសម័យ ឥឡូវដោយគេលែង ផលិតVC D ទើបគេលែងខ្វល់ នឹងឆ្លងសុំទិដ្ឋាការ ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
កវី សុខ ជំនោ បានពន្យល់ទៀតថា កាលពីជំនាន់ទិដ្ឋាការ នៅមានប្រសិទ្ធភាពគឺបើMVណាមានរូប ភាពមិនល្អ ឬ ខុសអក្ខរាវិរុទ្ធគឺក្រសួងមិនចេញ ទិដ្ឋាការឲ្យទេ។ ចុះបច្ចុប្បន្ន ?បទសរសេរអក្សរ ខុសប្រើ ពាក្យមិនត្រូវប្រើភាសានិយាយមក សរសេរគ្មានមូលដ្ឋានតើអ្នកណាអ្នកចេញ មុខទទួលខុសត្រូវ?
ជុំវិញសំណួរនិងការរិះគន់ ពីសំណាក់លោក សុខ ជំនោ ខាងលើនេះមិនទាន់ មានការចេញមុខបកស្រាយពីភាគី ពាក់ព័ន្ធណាមួយនៅ ឡើយទេ។ ខណៈមតិមហាជនមួយ ចំនួនបានគាំទ្ររិះគន់ថាការ និពន្ធបច្ចុប្បន្ន ឃើញថាចម្រៀងខ្លះគឺគ្មានខ្លឹមសារ ឬវិជ្ជាជីវៈ អប់រំឡើយ៕









