អភិបាលខេត្តព្រះសីហនុបាន ធ្វើការព្រមាន ចាត់វិធានការ តាមផ្លូវច្បាប់តឹងរឹង បំផុតដោយមិនលើកលែង ចំពោះជនណា ដែលបានប៉ះពាល់ កម្មសិទ្ធិនៃទ្រព្យសម្បត្តិ របស់រដ្ឋ។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន បានធ្វើឲ្យប៉ះពាល់សិទ្ធិទ្រព្យសម្បត្តិរបស់រដ្ឋ នៅទីតាំងដីស្ថិតនៅសង្កា ត់កោះរ៉ុង និងសង្កាត់ កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្ត ព្រះសីហនុ។
នៅក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលទើបទទួលបាន នៅថ្ងៃនេះ លោក គួច ចំរើន បានមានប្រសាសន៍ថា ទីតាំងដីចំនួន ៥៨៤ក្បាលដីគណៈកម្មការរដ្ឋបាលខេត្តបានសម្រេច មិនផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនជាពលរដ្ឋនោះទេ ដោយយោង លើហេតុផលទី១.ប្រជាពលរដ្ឋមិនមាន អាសយដ្ឋានអចិន្ត្រៃយ៍ នៅលើកោះមានចំនួន៣៦៣។
ទី២ទីតាំងដីគ្មានទិន្នន័យមានចំនួន៧២ក្បាលដី។ ទី៣ ទីតាំងដីទំនាស់មាន ចំនួន១០៧ក្បាលដីក្នុងនោះប្រជាពលរដ្ឋមាន អាសយដ្ឋានលើកោះចំនួន៤៧ក្បាលដី និង ប្រជាពលរដ្ឋនៅក្រៅកោះចំនួន ៦០ក្បាលដីនិងទី៤ ទីតាំងដីពាក់ព័ន្ធនឹង គម្រោងព្រលានយន្តហោះចំនួន៤៥ក្បាល ដីក្នុងនោះប្រជាពលរដ្ឋមាន អាសយដ្ឋាននៅលើកោះចំនួន៣៦ក្បាលដីនិងប្រជាពលរដ្ឋនៅក្រៅកោះ ចំនួន៩ក្បាលដី។
លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុសូមបញ្ជាក់ថា រាល់ឯកសារពាក់ព័ន្ធទាំងឡាយណា រួមមានឯកសារសម្គាល់លេខក្បាលដី ឬចុងសន្លឹកលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីពាក្យស្នើសុំកាន់ កាប់ប្រើប្រាស់ដីធ្លីកិច្ចសន្យាទិញលក់ ដោយមានប្រថាប់ត្រាអាជ្ញាធរ សង្កាត់ឬប្រថាប់ត្រាមេធាវី
ឬកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីជា លក្ខណៈឯកជនរវាងគូភាគី គំនូសបង្ហាញទីតាំងដីនិងឯកសារពាក់ព័ន្ធផ្សេង ទៀតរួមនឹងក្បាលដីក្នុង ប្លង់សុរិយោដី ចំនួន៥៨៤ក្បាលដីដែលគណៈកម្មការរដ្ឋបាលបាន សម្រេចមិនផ្ដល់ជូន ជាកម្មសិទ្ធិគឺជាឯកសារដែលគ្មានតម្លៃគតិយុត្តិសម្រាប់ប្រើប្រាស់ ឬទាមទារសិទ្ធិលើដីធ្លី នៅលើកោះរ៉ុងឡើយ។
លោកបានបន្ថែមទៀតថា ម្យ៉ាងទៀតរដ្ឋបាលខេត្តព្រះសីហនុមិនទាន់ ទទួលស្គាល់លើការផ្ទេរសិទ្ធិការទិញលក់ជួល បញ្ចាំហ៊ីប៉ូតែកប្រទានកម្ម អច្ច័យទានសន្តកម្ម និងសិទ្ធិទាំងឡាយដែល ពាក់ព័ន្ធទៅនឹងទីតាំង ទាំង៥៨៤ក្បាលដីនិង ដីដែលកាន់កា ប់ ខុសច្បាប់ដទៃទៀត ដូចមានឯកសារ រៀបរាប់ខាង លើលើកលែង ក្បាល ដីដែល ត្រូវបាន ចុះបញ្ជីដីធ្លី និងចេញវិញ្ញា បនបត្រសំគាល់ ម្ចាស់អចលនវត្ថុ ដោយរដ្ឋបាលសុរិយោដី រួចហើយប៉ុណ្ណោះ។
នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០០៨ រាជរដ្ឋាភិបាលបាន ចេញអនុក្រឹត្យលេខ៤៨អនក្រ.បក សម្រេចកាត់ដីទំហំ៥២៨,៣៧ហិកតានៅសង្កាត់ កោះរ៉ុងនិង សង្កាត់កោះរ៉ុងសន្លឹមក្រុង កោះរ៉ុងខេត្តព្រះសីហនុ ចេញពីដីឯកជនរបស់រដ្ឋកំណត់ ដោយអនុក្រឹត្យចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ដើម្បីប្រទាន កម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើកោះរ៉ុងចំនួន២៩៨គ្រួសារស្មើនឹង ៦៣៧ក្បាលដីស្មើនឹងទំហំ៥២៨,៣៧ហិកតា។
លោកអភិបាលខេត្តបានបញ្ជាក់ថា «រដ្ឋបាលខេត្តព្រះសីហនុសូមបញ្ជាក់ ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់តឹងរឹង បំផុតដោយមិនលើកលែងចំពោះជនណាដែលបានប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិរបស់រដ្ឋដូចមាននៅក្នុងមាត្រា២៥៩នៃច្បាប់ភូមិបាលចែងថាការប៉ះពាល់ កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈសាធារណៈត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលដល់ ៥០លានរៀលឬផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ។
លោកបានបញ្ជាក់ទៀតថា ផ្អែកតាមមាត្រា៨១នៃច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋបានចែងថារាល់អំពើរំ.លោ.ភ.កាន់.កា.ប់.ទ្រព្យសម្បត្តិរដ្ឋជា.អចលនទ្រព្យដោយខុសច្បាប់.ដូចមានចែងក្នុងមាត្រា ៧១រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋជាភោគៈ.ក្រោយច្បាប់ភូមិបាលឆ្នាំ.២០០១ចូលជាធរមានឬរាល់ការកាន់កាប់ជាភោគៈ.នៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបាន.កំណត់រួចហើយជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទោះជាមុន
ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ចូលជាធរមានត្រូវផ្ដន្ទាទោស.ដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំនិងពិន័យជាប្រាក់ពី.៤លានរៀល ដល់១០លានរៀលនិង.ជនណានៅពីក្រោយខ្នងនៃអំពើញុះញង់និងបំផុស.ចលនាបង្កឲ្យមានភាពចលនា.និងអានាធិបតេយ្យប្រឆាំងតបតនឹងអ្នក.រាជការសាធារណៈ។
គួរបញ្ជាក់ថា ទីតាំងដីស្ថិតនៅសង្កាត់.កោះរ៉ុងនិងសង្កាត់.កោះរ៉ុងសន្លឹមក្រុង.កោះរ៉ុងខេត្តព្រះសីហនុជាប្រភេទដី.ដែលជាទ្រព្យសម្បត្តិសាធារណៈ.របស់រដ្ឋត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើ.អនុបយោគពីដីសាធារណៈ.របស់រដ្ឋមកជា.ដីឯកជនរបស់.រដ្ឋនៅថ្ងៃទី.២១ ខែមករាឆ្នាំ.២០០៨ដើម្បីធ្វើការ.អភិវឌ្ឍក្រោម.លក្ខខណ្ឌ.ជួល.វិនិយោគ៕