ចំពោះការឆ្លងរាលដាល កូវីដ-១៩ដែលកំពុងកើន ឡើងខ្ពស់នោះ ខេត្តក្រុងជាច្រើនក្នុងប្រទេសវៀតណាម បានសម្រេច ឲ្យសិស្សសាលា ឈប់សម្រាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ-១៩ ជាថ្មី ។
នៅថ្ងៃត្រង់ថ្ងៃទី ១ខែកុម្ភៈ ខេត្តក្រុងចំនួន១៩ បានប្រកាសឲ្យសិស្ស ឈប់សម្រាកក្រោយពេលមានសិស្ស សាលាជាប់ពាក់ព័ន្ធ នឹងការឆ្លងកូវីដ-១៩ ។ចាប់ពីថ្ងៃទី១ខែកុម្ភៈ ទីក្រុងហូជីមិញ បានចេញសេក្តីប្រកាស ឲ្យសិស្សឈប់សម្រាកចាប់ពីថ្ងៃទី២ខែកុម្ភៈតទៅ។ ប៉ុន្តែ នឹងត្រូវ បង្វែរឱ្យរៀនតាមអន ឡាញវិញ ដើម្បីធានាដល់ការ
សិក្សាឆ្នាំ២០២០-២០២១ ទៅយ៉ាងរលូន តាមកម្មវិធីសិក្សា។ ការឈប់ សម្រាកអាចអូសបន្លាយរហូត ដល់ផុតចូលឆ្នាំខាងមុខ។
វៀតណាមមិនមានការណីឆ្លងកូវីដ-១៩ រយៈពេល៥៥ថ្ងៃ ក្នុងសហគមន៍ ប៉ុន្តែចាប់ពីថ្ងៃទី២៨ខែមករា មកទល់ពេលនេះ វៀតណាមរកឃើញអ្នកឆ្លងថ្មីដល់ ទៅ ២៤០ នាក់ ក្នុងនោះ នៅខេត្តហាយ យឿង មាន១៨៨នាក់ ឆ្លងថ្មីនៅ ថ្ងៃទី១ខែកុម្ភៈមាន១៣នាក់។ ខេត្តក្វាងនិញមានអ្នកឆ្លង ២៥នាក់ ទីក្រុងហាណូយមានអ្នកឆ្លង ១៥នាក់ ខេត្តបាក់និញ៣នាក់ តួលេខនោះ គិតត្រឹមថ្ងៃទី១ខែកុម្ភៈ ។
ចំណែកនៅក្នុងថ្ងៃទី ២ខែកុម្ភនេះ បានរកឃើញករណីឆ្លងកូវីដ១៩ ជាច្រើន ក្នុងនោះ មានរដ្ឋធានីហាណូយ មានដល់ទៅ ១៩នាក់។ និងទីក្រុងហូជីមិញក៏មានអ្នកឆ្លងជាច្រើនផងដែរ៕



