ជង្ហុក សំបុកមាន់ តាមផ្លូវជាតិលេខ៥ ក្នងសង្កាត់ច្រាំងចំរេះទី១ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ត្រូវបាន លោកជា ពិសី អភិបាល ខណ្ឌឫស្សីកែវ បញ្ជាដល់ កម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌ ចុះធ្វើការជួសជុល បណ្ដោះអាសន្ន ។
ជាមួយគ្នានោះ បានចុះធ្វើអនាម័យ សម្អាតដី លើមហាវិថី ឈ្នះឈ្នះ ចាប់ពីរង្វង់ មូលមកដល់ក្រោម ស្ពានព្រែកព្នៅ និងនៅតាមរបាំង ពុះចែកទ្រូងផ្លូវជាតិ លេខ៥ ក្នងសង្កាត់ស្វាយប៉ាក។
បន្ទាប់មកបាន ចុះសម្រួលចរាចរណ៍ នៅការដ្ឋានស្ថាបនា ពង្រីកផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងចុះសម្រួលចរាចរណ៍ នៅការដ្ឋានស្ថាបនា ផ្លូវ១០០៣ ក្នុងសង្កាត់ស្វាយ ប៉ាកផងដែរ៕







