នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ កម្លាំងប្រជាការពារ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនអ្នកបន្ទោបង់ដាក់ លើជញ្ជាំងតាមទីសាធារណៈ បានចំនួន ១៣នាក់ ទៀត យកមកធ្វើកិច្ចសន្យា អប់រំណែនាំ នៅសាលាខណ្ឌ រួចហើយ អនុញ្ញាតិឱ្យត្រឡប់វិញ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ កន្លងទៅនេះ កម្លាំងប្រជាការពារ ខណ្ឌដូនពេញ ធ្លាប់បានធ្វើការឃាត់ ខ្លួនបុរសៗ ១៣ នាក់ម្ដងរួចហើយ ព្រមទាំងពិន័យ ឱ្យទៅសម្អាតកន្លែងដែលពួកគាត់ ឈរនោម រួចហើយធ្វើកិច្ចសន្យា ឱ្យត្រឡប់ទៅផ្ទះវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ដែរឯកឧត្ដម ឃួង ស្រេង ធ្លាប់បានលើកឡើងថា ការឈរ នោមតាមទីសាធារណៈនេះ មិនមែនមកពីគ្មាន បន្ទប់ទឹកទេ គឺមកពីចរិត មាយាទរបស់បុគ្គលទាំង នោះតែម្ដង ។
លោកថា នៅលើលោកនេះគ្មាន ប្រទេសណាមាន បន្ទប់ទឹក ១០០ ម៉ែត្រ ១ នោះទេ វាអាស្រ័យលើ ឥរិយាបថ សីលធម៌ របស់បុគ្គលផ្ទាល់ ។ មកទល់នឹ្ងបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានបន្ទប់ ទឹកសាធារណៈ ចំនួន ១២ កន្លែង ៕