កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អគ្គកុងស៊ុល វៀតណាម បានសម្រេច បើកវគ្គសិក្សាភាសាខ្មែរ សម្រាប់ជនជាតិ វៀតណាម នៅកម្ពុជាត្រូវបាន បើកនៅ ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីនោះ អគ្គកុងស៊ុល វៀតណាមលោក Vu Ngoc Ly បាន និយាយថា វគ្គសិក្សានេះមាន គោលបំណង ផ្តល់ការ គាំទ្រចាំបាច់ ដល់ ជនជាតិវៀតណាម នៅកម្ពុជា ដើម្បីពួកគេទទួល បាន សញ្ជាតិកម្ពុជា ដែលជាការចូលរួមវិភាគទាន ជាវិជ្ជមានដល់ប្រទេសកម្ពុជា ក៏ដូចជាទំនាក់ទំនង ទ្វេភាគីរវាង ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ដែរវគ្គសិក្សានេះមាន រយៈពេល ៣ ខែគឺចាប់ ពីថ្ងៃច័ន្ទដល់ ថ្ងៃសុក្ររៀងរាល់ សប្តាហ៍។
រួមគ្នានឹងវគ្គសិក្សា ស្រដៀងគ្នាដែល បានបើកនៅថ្ងៃទី ៣០ ខែធ្នូនៅ ខេត្តកំពត វគ្គសិក្សានេះគឺជាគំរូសាកល្បង នៅក្នុងតំបន់ ដែលអគ្គកុង ស៊ុលវៀតណាម ទទួល បន្ទុក រួមមានខេត្តព្រះ សីហនុ កំពត កែប កោះកុង កំពង់ស្ពឺ និងតាកែវ។
ប្រសិន បើទទួល បានជោគជ័យ វគ្គសិក្សា គំរូនេះ នឹងត្រូវបាន ផ្សព្វផ្សាយ នៅក្នុង សហគមន៍វៀតណាម នៅភាគនិរតីនៃប្រទេស កម្ពុជា និងនៅទូទាំងប្រទេស។
ប្រធានគណៈកម្មការ ប្រតិបត្តិនៃ សមាគមខ្មែរ – វៀតណាម លោក សុខ ជា បានសម្តែងក្តីសង្ឃឹមថា សប្បុរសជន នឹងរួមដៃគ្នា ដើម្បីបន្ត បើកវគ្គសិក្សា បន្ថែមទៀត ៕