តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ថា មានឈ្មួញទៅពីខាងក្រៅ ដើរទិញឈើពី អ្នកភូមិយកមកស្តុក ទុកនៅតាម ផ្ទះប្រជាពលរដ្ឋ ក្នុងភូមិនៅខាង កើត ទន្លេសេកុង ស្ថិតក្នុងភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីរង់ចាំ ឱកាសល្អដឹកចេញពីស្រុក សៀមប៉ាង ទៅកាន់ខេត្តផ្សេង។
អ្នកភូមិបានប្រាប់ទៀតថា ពួកគេមិនស្គាល់ថៅកែ ឈើនោះទេ គឺគ្រាន់តែមានគេឲ្យប្រជាពលរដ្ឋទៅ រកកា.ប់.ឈើដឹកយកមកលក់ឲ្យពួកគេ។ ពេលឈ្មួញទិញឈើរួចមិនទាន់ដឹកទៅណាទេ គឺយកមក ផ្ញើតាមផ្ទះអ្នកភូមិឲ្យជួយ មើលការខុស ត្រូវជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។
ឈើនោះត្រូវបានគេដឹក ចេញពីតំបន់ព្រៃ ដែលមានចម្ងាយច្រើន គីឡូម៉ែត្រ ពីភូមិហើយយកមកលក់ ឲ្យឈ្មួញ។ អ្នកភូមិបានចូលព្រៃ ២ ទៅ ៣ ថ្ងៃ ទើបបានឈើយក មកលក់ឲ្យឈ្មួញ។
បើសិនជាគ្មាន ឈ្មួញទៅរកទិញទេ នោះ អ្នកភូមិក៏មិនចូលព្រៃ កា.ប់.ឈើដែរ ពីព្រោះថាមុខរបរនេះគឺខុស ច្បាប់។ ម្យ៉ាងទៀត មុននឹងដឹក ចេញពីព្រៃ ក៏ត្រូវបង់ឲ្ សមត្ថកិច្ចអស់ជាច្រើនកន្លែងដែរ ទើបដឹកឈើ ចេញពីព្រៃមកលក់ ឲ្យឈ្មួញរង់ចាំទិញនៅក្នុងភូមិ៕



