ករណីនេះ ប.ង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាល ពីវេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចច្រមុះស្ទឹង មានជ័យ តាមបណ្តោយ ផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្រាប់តែនា ពេលថ្មីៗនេះ ទើបគាត់ដឹងថា បុរសរូបនោះ មានទាំងប្រពន្ធ និងកូនរួចទៅហើយ មិនតែប៉ុណ្ណះ បានបោកយកទាំងខ្លួនប្រាណ ហើយខ្ចីលុយ មិនព្រមសងថែមទៀតផង។
ប្រភពព័ត៍មានពី នារីនេះ បានបញ្ជាក់ថា គាត់មានឈ្មោះលៀង រ៉ានី អាយុ៣២ឆ្នាំ រស់នៅ ក្នុងភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ចំណែកភាគីខាង ប្រុស ឈ្មោះវឿន វី
អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ មុខរបរជាអ្នករត់ តាក់ស៊ីពីត្បូងឃ្មុំទៅភ្នំពេញ ពីភ្នំពេញ ទៅត្បូងឃ្មុំ។
នារីរូបនេះ បន្តថា ពួកគាត់បាន ស្រឡាញ់គ្នារយៈពេល ២ឆ្នាំកន្លងមកហើយ ដោយស្គាល់គ្នាតាំងពីដំបូង ឡើយគឺតាមរយៈកា រជិះតាក់ស៊ី ដែលកាលពី ២ឆ្នាំមុនគាត់បានចប់អាណត្តិធ្វើការនៅប្រទេសកូរ៉េ ហើយក៏បានធ្វើដំណើរពី ប្រទេសកូរ៉េត្រឡប់មក កម្ពុជាវិញ។
លុះមកដល់កម្ពុជាគាត់ ក៏បានជិះរថយន្តតាក់ស៊ីរបស់ បុរសខាងលើដើម្បីទៅ ស្រុកកំណើត ហើយការធ្វើដំណើរ តាមផ្លូវនោះក៏មានការនិយាយ សារសងគ្នា ពីរាជធានីភ្នំពេញរហូតដល់ស្រុកកំណើត ឯខេត្តត្បូងឃ្មុំ បន្ទាប់មកគាត់ ក៏បាក់ចិត្តលង់ នឹងការនិយាយលួង លោមរបស់ បុរសជាអ្នក រត់តាក់ស៊ីនេះ ហើយក៏មាន ទំនាក់ទំនងស្នេហាជាមួយគ្នារហូតរ យៈពេល២ឆ្នាំ ដោយមិន បានរៀបការ ជាមួយគ្នា នោះទេ ។
ប្រភពដដែល បន្តទៀតថា ឈ្មោះវឿន វី បាននិយាយលួង លោម និងអូសទា ញគាត់ថា «មិនបាច់ធ្វើការ នៅកូរ៉េទេ ទៅធ្វើការនៅកូរ៉េនាំ តែឆ្ងាយអី ធ្វើការនៅស្រុក ខ្មែរទៅ បងជាអ្នករត់តាក់ស៊ី ប៉ុណ្ណឹងដែរ រឿងអីចិញ្ចឹម អូនអែងមិនរស់»។
ដោយសារតែការនិយាយលួងលោម បែបនេះហើយ ទើបធ្វើឱ្យគាត់ បាក់ទឹកចិត្តស្រឡាញ់ ក៏យល់ព្រម ដោយមិន បានបន្តអាណត្តិទៅ ធ្វើការនៅកូរ៉េទៀតទេ ក៏ធ្វើការ នៅភ្នំពេញ នៅផ្ទះបងប្អូន ដោយជួល ផ្ទះនៅម្តុំបុរីសូនីរួមរស់ ជាមួយគ្នាដូចប្តីប្រពន្ធ ។
រហូតមកដល់មួយរយៈ ចុងក្រោយនេះ គាត់ក៏មានផ្ទៃពោះ ជាហេតុធ្វើឱ្យឪពុកម្តាយ និងបងប្អូនរបស់គាត់ មានការងឿងឆ្ងល់ថា មិនដែលឃើញ បុរសនេះ រត់តាក់ស៊ីពី ភ្នំពេញទៅស្រុកហើយ បែរជាមិនដែល ឃើញចូលស្រុកសោះ ហើយរថយន្តក៏មិន ដែលចូលបេនទៀត ។
យូរៗក៏អើតមើលរូបគាត់ នៅផ្ទះជួលម្តង ហើយបុរសរូបនោះ ក៏បានខ្ចីលុយចំនួន៥០០ដុល្លារ ពីគាត់ទៀត ដោយសារតែការជឿទុកចិត្តគាត់ក៏ឲ្យលុយខ្ចីទៀត ។
នារីរូបនេះ បន្ថែមទៀតថា បន្ទាប់ពីមានការងឿងឆ្ងល់ ឪពុកម្តាយរបស់ គាត់ក៏ចាប់ផ្តើមគិតថា មនុស្សប្រុសឯណាវ័យ ៣៧ឆ្នាំទៅហើយ នៅមិនទាន់មាន ប្រពន្ធនោះ បើធ្លាប់មានក៏ប្រហែលជាពោះម៉ាយដែរ ។
ក្រោយមកឪពុកម្តាយ និងបងប្អូនរបស់គាត់ក៏នាំគ្នាស៊ើបប្រវត្តិភ្លាមៗរហូតដឹងថា បុរសរូបនេះមានប្រពន្ធនិងកូនរួចទៅហើយ ទើបប.ង្កឱ្យមានការភ្ញាក់ផ្អើល និងឈ្លោះទាស់ទែងគ្នា ព្រោះតែការបោ.កប្រាស់ទំនុកចិត្តអស់រយៈពេល២ឆ្នាំមកហើយ ដោយបុរសខាងលើបានលាក់បាំងថាអត់មានប្រពន្ធនិងកូនទេ។
បន្ទាប់ពីស៊ើបដឹងប្រវត្តិរបស់បុរសនេះរួច ហើយម្យ៉ាងទៀតអង្ករក្លាយ ទៅជាបាយទៅហើយនោះ រូបគាត់ក៏សម្រេចទៅជួប ពេទ្យដើម្បីយកកូនចេញផងដែរ។ ក្រោយពីពួក គាត់បាន.ឈ្លោះ ទាស់ទែងគ្នារួចមក ខាងប្រុសលែង នៅផ្ទះជួលម្តុំបុរីសូនីទៀតហើយនៅតែបន្តរត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្តែមិនដឹងគោលដៅនៅកន្លែងណា
ទើបធ្វើឱ្យគាត់ខឹងសម្បារឿងបោកប្រាក់ទំនុកចិត្ត ហើយលុយក៏មិនព្រមសង ទៀត គាត់ក៏ចាប់ផ្តើមតាម រកខាងប្រុស រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ក៏ប្រទះឃើញ ខាងប្រុសនៅចំណុចច្រមុះជ្រូកស្ទឹង មានជ័យទើបយំ ស្រែកឆោឡោដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ក្រោយមានករណីឈ្លោះប្រកែក គ្នាផ្អើលប្រជាពលរដ្ឋ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើត ហេតុសួរនាំដឹងរឿងហេតុរួចហើយ និងដើម្បីចៀសវាង ការផ្ទុះហិ.ង្សា ក៏ណែនាំឱ្យពួកគាត់ទាំង ២នាក់ធ្វើការដោះស្រាយសម្រប សម្រួលគ្នា ដោយគាត់មិនចង់ប្តឹងប្តល់អ្វីវែងឆ្ងាយនោះទេ គឺគ្រាន់តែចង់ឱ្យខាងប្រុសសងលុយដែលបានខ្ចីចំនួន៥០០ដុល្លារនោះមកវិញ
និងសងជំងឺចិត្តចំនួន៥០០ដុល្លារទៀតប៉ុណ្ណោះ សរុបគឺ១ពាន់ដុល្លារ។ ចំណែកខាងប្រុសក៏យល់ព្រមសងលុយសរុបចំនួន ១ពាន់ដុល្លារនោះដែរ ប៉ុន្តែបច្ចុប្បន្នគ្មាន លុយក្នុងខ្លួននោះទេ គឺមានតែ ទៅខ្ចីគេសិន ។
ភាគីខាងប្រុស ក៏បានសម្របសម្រួលជាមួយខាងស្រី ដោយបញ្ជាក់ថា បើគាត់រកលុយមិនបានទេ គាត់នឹងយករថយន្តរបស់គាត់ ទៅលក់ ឬបញ្ចាំ ដើម្បីយកលុយ ១ពាន់ដុល្លារទៅសងភាគីខាងស្រី ដើម្បីបញ្ចប់រឿងកុំឱ្យ មានរឿងវែងឆ្ងាយ។ ក្រោយកើតហេតុភាគីទាំងប្រុសទាំងស្រី ត្រូវបាននគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី២ បាននាំពួកគាត់ ទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីដោះស្រាយ តាមនីតិវិធី៕




