ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញ ព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា
ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួល ប្រាក់បំណាច់ មុខងារ ទេ ។
ក្នុងព្រះរាជក្រឹត្យនេះ ក៏បានសម្រេច តែងតាំង ឯកឧត្តម យូ វីរៈ ជាជំនួយការ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើ អនុរដ្ឋលេខាធីការ បន្ថែមលើមុខងារ បច្ចុប្បន្ន ដោយពុំទទួល ប្រាក់បំណាច់ មុខងារ ផងដែរ ៕




