លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃ ឈើសៀមរាប បានឲ្យដឹងថា ផ្នែករដ្ឌបាលព្រៃឈើ បន្ទាយស្រី បានសហកា ជាមួយ មន្ត្រីខណ្ឌរបាលព្រៃឈើ សៀមរាប បានចាប់រថយន្ត ១គ្រឿងម៉ាក នីសាន់navaraពាក់ស្លាក
លេខ ខេមរភូមិន្ទ០២ ២.៦៥៩៥ ពណ៌ត្រេអ៊ី ដែលបាន ដឹកឈើប្រភេទប្រណិត (ធ្នង់)ចំនួន ១២ដុំស្មើ នឹង០.៤៣៩ម៉ែត្រត្រីគុណ ដោយគ្មាន លិខិត អនុញ្ញាត។
ការប.ង្ក្រា.បធ្វើឡើង នៅវេលាម៉ោងជាង ១០យប់ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុង សៀម រាប ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម បន្តថាវត្ថុ តាង ត្រូវបានយក ទៅរក្សាទុក នៅទីស្នាក់កា ផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ដើម្បីអនុវត្តតាម ផ្លូវច្បាប់៕

