នៅថ្ងៃពុធនេះរដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីនៃ ជំងឺកូវីដ ១៩ ចំនួន ៧៩៥ ករណីដោយក្នុងនោះ ៧៨៣ ករណីជាករណីឆ្លង ក្នុងសហគមន៍ និង ១២ ករណីជាករណីនាំចូល ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព ជំងឺកូវីដ ១៩ បាននិយាយថា ក្នុងចំណោម ករណីឆ្លងក្នុងសហគមន៍ ៧៨៣ ករណីក្នុងនោះ ៧៥៩ ករណីត្រូវបានរកឃើញ នៅក្នុងខេត្ត សាមុតសាខន ហើយ ២៤ ករណីទៀតត្រូវបានបញ្ជាក់ នៅមន្ទីរពេទ្យ ។
ករណីថ្មីចំនួន ៧៥៩ ករណីដែលត្រូវបាន រកឃើញឆ្លងក្នុង សហគមន៍នៅខេត្តសាមុតសាខន ក្នុងនោះ ប្រជាជន មីយ៉ាន់ម៉ា ៦៦២ នាក់ ជនជាតិថៃ ៩២ នាក់ និងជនជាតិឡាវ ២ នាក់ ។
ចំណែកក្នុងចំណោម ករណីទាំង ២៤ ដែលត្រូវបានរកឃើញ នៅមន្ទីរពេទ្យ ១៨ នាក់គឺនៅខេត្តសាមុតសាខន ប្រជាជន មីយ៉ាន់ម៉ា ១១ នាក់ និងថៃ ៧ នាក់ ក្រុង បាងកក ៤ នាក់ (ថៃ ៣ នាក់ និងមីយ៉ាន់ ម៉ាម្នាក់) និង ២ នាក់ទៀត នៅខេត្ត Tak ម្នាក់ និងខេត្ត Maha Sarakham ម្នាក់ ។
រីឯករណីនាំ ចូលទាំង ១២ នោះគឺការមកដល់របស់ភ្ញៀវ ទេសចរ ដែលធ្វើចត្តាឡីស័ក មកពីសហរដ្ឋអាមេរិក ១ ករណី, ចក្រភព អង់គ្លេស ១ ករណី, កាណាដា ១ ករណី, ម៉ាឡេស៊ី ២ ករណី, គុយវ៉ែត ១ ករណី រុស្ស៊ី ១ ករណី, ទួរគី ១ ករណី, និងអារ៉ាប់អារ៉ាប់រួម ៤ ករណី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ថៃមានករណីឆ្លង ជំងឺកូវីដ ១៩ ចំនួន ២១,២៤៩ ករណី និងមានអ្នកស្លា.ប់ ចំនួន ៧៩ នាក់ ខណៈប្រទេសនេះជាប់ ចំណាត់ថ្នាក់ទី ១១៥ ក្នុងបញ្ជីឆ្លង លើពិភពលោក ៕