លោកហេង ឡុង បានលើកឡើងថា ៖ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចំពោះក្រុមសំដែងវីដេអូខាងក្រោមនេះ ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងសាសនា។
ចំណែកឯអ្នករាយការណ៍ពត៌មានពិសេសរបស់ស្ថាយនិយ៍ទូរទស្សន៍CNC បានប្រតិកម្មយ៉ាងខ្លាំងចំពោះក្រុមសម្តែងរឿងទុំទាវ2021 ដោយលើកឡើងថា៖ ព្រឹកនេះខ្ញុំបានប្រទះភ្នែកឃើញវីដេអូមួយមានចំណងជើងថា «ទំទាវ២០២១»នៅក្នុងការសម្តែងមានចេតនាបំផ្លាញចំនួន៣គឺ៖
១ ប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ២ ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ៣ ប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ
ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា១រូប ខ្ញុំសូមថ្កោល ទោសយ៉ាងដា.ច់អ.ហង្ការ ហើយសំណូមពរដល់ ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភាគីពាក់ ពន្ធសូមមេត្តា ចាត់វិធានការអោយបាន ម៉ឺងម៉ាត់ចំពោះអ្នក ដែលមានចេតនា.ទុច្ចរិតនេះ នឹងទុកជា មេរៀនដល់ជនដទៃទៀត។
យ៉ាងណាមិញក្រោយផ្ទុះការរិះគន់ពេញ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករឿង “ទុំទាវឆ្នាំ២០២១” រួចមកស្រីស្អាត តេង ស៊ីណាត ហៅអាជី និងប្អូនស្រី តេង ដាណា ហៅអាម៉ី បានចេញមុខសុំទោស និងទទួលស្គាល់ កំហុសជាសាធារណៈ ហើយនៅមុននេះបន្ដិចតាមរយៈការឡាយ។
ស្រីស្អាត អាជី បាននិយាយរៀបរាប់ថា បើដឹងមុន ផលិតរឿង “ទុំទាវឆ្នាំ២០២១” ប៉ះពាល់ដល់ក្រសួងវប្បធម៌សាសនា ប្រពៃណីខ្មែរនោះនាង និងប្អូនស្រីមិនថត រឿងនេះឡើយ តែគោលបំណងដែលថត ព្រោះចង់ឲ្យពុកម៉ែ បងប្អូនបានសប្បាយ រីករាយ កម្សាន្តអារម្មណ៍ប៉ុណ្ណោះមិនមានបំណង ជាន់ពន្លិចសាសនាឡើយ។
ឲ្យជាន់ពន្លិចជាតិសាសនា ប្រពៃណីខ្មែរយ៉ាងម៉េច បើក្រុមគ្រួសារនាង កាន់ព្រះពុទ្ធសាសនា ដែរដូច្នេះកញ្ញា និងប្អូនស្រី អាម៉ី គ្មានពាក្យពេចន៍ អ្វីក្រៅពីសុំទោស ដើម្បីលាងកំហុសខ្លួននោះឡើយ។ ចំពោះវីដេអូរឿងទុំទាវឆ្នាំ ២០២១ ក្រោយបង្ហោះបាន ២ទៅ៣ម៉ោងរួចមកឃើញគេរិះគន់ ផ្អើលពេញហ្វេសប៊ុក នាង និងប្អូនស្រីក៏បាន លុបវីដេអូនោះចេញភ្លាមៗតែម្ដង។
អាជី បានលើកម្រាបដៃ ១០និយាយរៀបរាប់ថា៖” ខ្ញុំយកស្បង់ជីពរមក លេងដោយសារឃើញគេប្រគំតន្ត្រីខនសឹតគេយក ទៅលេងបាន ទើបខ្ញុំយកមកថតលេង ដោយមិនបានគិតថាពេលចេញទៅប៉ះពាល់ ដល់ក្រសួងវប្បធម៌ សាសនា នោះឡើយ។ ដូច្នេះនាងខ្ញុំនិងប្អូនស្រីសុំទោសដល់ក្រសួង ដែលពាក់ព័ន្ធ និងពុកម៉ែបងប្អូនផងចុះចំពោះកំហុសដោយអចេតនាមួយនេះ”៕
អូ