គម្រោងឧទ្យាន បៃតងដ៏ធំមួយទៀត នៅទីក្រុងបាងកក ប្រទេសថៃ កំពុងសាង សង់នៅលេីផ្ទៃដី ៧២ហិចតាកណ្តាលក្រុងបាងកក។ គម្រោង ឧទ្យាននេះស្ថិត នៅតំបន់ Khlong Toei ហេីយក្នុង គម្រោងនេះមានផ្លូវសម្រាប់ដេីរលេីដី
ស្ពានសម្រាប់ដេីរ ត្រពាំង ប្រលាយ ស្រះ មជ្ឈមណ្ឌលកីឡាក្នុង និងក្រៅ រួមជាមួយផ្លូវសម្រាប់ជិះកង់ ដែល តភ្ជាប់នឹងឧទ្យានដ៏ធំ មួយទៀតប្រចាំក្រុង បាងកកឈ្មោះ Lumphini។ នេះបើយោងតាមការ ចុះផ្សាយរបស់ សារព័ត៌មាន Thethaiger នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ប្រភពព័ត៌មានក៏ បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ដំណាក់កាលទី២ និងទី៣ នៃគម្រោងនេះ នឹងត្រូវចំណាយ ថវិកាចំនួន ៦៥២លានបាត ហើយគ្រោង នឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ដែល ឧទ្យាននេះត្រូវបានសាងសង់ នៅលើដីគ្រប់គ្រង ដោយអាជ្ញាធរ ថ្នាំជក់ថៃ ដោយគោរព ដល់ម្ចាស់ក្សត្រី Sirikit Kitiyakara។
មិនត្រឹម តែប៉ុណ្ណោះ រដ្ឋាភិបាលថៃបាន គូសបញ្ជាក់យ៉ាង ច្បាស់ថា អនាគតទីក្រុងបាងកក នឹងមាន ពណ៌បៃតងគ្រប់ ទីកន្លែង ដែលឧទ្យាន មួយនេះនឹង អាចទាក់ទាញភ្ញៀវទេសចរណ៌
ឲ្យចូលទៅលេងកម្សាន្ដអារម្មណ៌ ជាច្រើន ថែមទាំងត្រូវបម្រើដល់ អារម្មណ៌ ពលរដ្ឋថៃ គ្រប់រូបក្រោម សម្រាកពី ការងារ ដើម្បមក ហាត់ប្រាណ ស្រូបយកខ្យល់ អាកាស ដ៏បរិសុទ្ធនៅឧទ្យានដ៏ អស្ចារ្យមួយនេះ ៕