រឿងរ៉ាវដ៏កក្រើក របស់ក្រុមអ្នក លក់ឡេបាន សម្តែងរឿង ទុំទាវ២០២១ បាន បង្ហាញពីកាយវិការនិងសកម្មភាព ដែលប្រាសចាកពី សីលធម៌ សង្គមខ្មែរ ក៏ដូចជាការ ប្រមាថមើលងាយ ចំពោះព្រះពុទ្ធសាសនា ជាហេតុធ្វើឲ្យមហាជន ជាច្រើនបាន បញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ ទៅលើក្រុមនោះ ខណៈដែលខាងក្រសួង បាន សម្រេចចិត្តកោះ ហៅក្រុមសម្តែង ទាំងនោះ យកទៅសួរនាំ ថែមទៀតផង។
ស្របពេលជាមួយ គ្នានេះដែរ គេក៏នៅមិនទាន់បានដឹង ដំណឹងបន្ថែម នៅឡើយទេទាក់ទិននឹងការ សម្រេចពីក្រសួងថា តើទង្វើប្រាស ចាកសីលធម៌សង្គម របស់ក្រុមសម្តែងរឿង ទុំទាវ២០២១ នឹងអាចទទួល លទ្ធផលបែប ណានោះ ខណៈដែ លមហាជនជាច្រើនបានស្នើរ សុំឲ្យមានការដាក់ទោស ចំពោះសកម្មភាព របស់ពួកគេដោយ ខានពុំបាន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅលើគណនីផេកដែលមាន ឈ្មោះ អាចារ្យធំ បានធ្វើការបង្ហោះសារមួយដោយ បានយករឿងរ៉ាវពី អតីតកាលរបស់ ចំប៉ីខ្មៅ ដែលគេធ្លាប់ បានប្រមាថជាតិខ្មែរ យកមកប្រៀបធៀប ជាមួយនឹងក្រុមសម្តែ រឿង ទុំទាវ២០២១ ដោយបានលើកឡើងក្នុងខ្លឹមសារយ៉ាងដូច្នេះថា “(ថ្ងៃនេះកាលពី ២ឆ្នាំមុន) ០៥ កុម្ភ: ២០១៩ បុគ្គល ចំប៉ីខ្មៅ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី ប្រមាថ ជាតិខ្មែរដ៏ឧត្តម។
តេី… ថ្ងៃទី ០៥ កុម្ភៈ ២០២១ នេះ ក្រុមផលិត រឿង ទុំទាវ២០២១ បំផ្លាញ បំពុល សង្គម ដែលមានចេតនាប្រមាថ យ៉ាងធ្ង.ន់.ធ្ងរដល់ ព្រះពុទ្ធសាសនា អក្សរសិល្ប៍ ជាតិ វប្បធម៌ ប្រពៃណី ជាតិ ទាំងនេះ អាចមាន វាសនាដូចបុគ្គល ចំប៉ីខ្មៅ ដែរឬទេ??ចាំតាមដាន។ បុគ្គលទាំងឡាយ ណាដែលប្រមាថ ជាន់ឈ្លីជាតិ ខ្មែរដ៏ឧត្តម មួយនេះរមែងវិនាស។”
ទោះបីជាយ៉ាង ណាក៏ដោយ គេនៅមិនទាន់ទទួល បានព័ត៌មានបន្ថែម នៅឡើយទេទាក់ទិននឹង ការសម្រេចរបស់ ក្រសួង ក្រៅតែពីកោះ ហៅក្រុមសម្តែង ទាំងនោះ យកទៅធ្វើការសួរនាំ តែប៉ុណ្ណោះ៕