ស្ត្រីម្នាក់ តក់ស្លុតជាខ្លាំង នៅពេលរូបនាង រកឃើញថា កូនស្រីចិញ្ចឹម របស់ខ្លួន ដែល នាងចិញ្ចឹមផ្ទាល់ ដៃរយៈពេល ១០ ឆ្នាំមកនេះ កំពុងតែ មានផ្ទៃពោះ ជាមួយ ស្វាមីរបស់ខ្លួន ។
ស្ត្រីជន.ជាតិ.វៀតណាមម្នាក់ ដែលមានឈ្មោះកាត់ថា NH ដំបូងឡើយ រួមរស់ជា មួយស្វាមីក្នុងប្រទេសអូស្ត្រាលី ពោរពេញ ដោយក្ដីសុខបំផុត ។ ក្រោយទទួល បានចំណង ដៃកូនប្រុសចំនួន ៤ នាក់រួមគ្នា NH និងប្ដីរបស់នាង ចង់បានកូនស្រីម្នាក់ទៀត ហើយក៏សម្រេចចិត្តយកក្មួយស្រីបង្កើតរបស់នាង
ដែលពេលនោះមានអាយុប្រមាណ ៦ ទៅ ៧ ឆ្នាំ មកធ្វើជា កូនចិញ្ចឹមខ្លួន ដោយសារ បងស្រីរបស់ NH មានបញ្ហាខ្វះខាត មិនអាចផ្គត់ផ្គង់ចិញ្ចឹមកូនបាន ។នាង NH គិតថា ក្រោយយកក្មួយស្រីមកចិញ្ចឹម នាង និងស្វាមីអាចនឹងទទួលបានកូនស្រីដ៏ល្អមួយ តាមតែពួកគេប្រាថ្នាចង់បាន
ហើយគ្រួសារនាងនឹងមានសុភមង្គលកាន់តែខ្លាំង តែទោះជាយ៉ាងណា ស្ត្រីរូបនេះ មិនធ្លាប់រំពឹងទុកថា M (ក្មួយស្រីចិញ្ចឹម) បានក្លាយជាជនទី ៣ ដែលធ្វើឲ្យគ្រួសាររបស់នាងបែកបាក់ឡើយ ។
ចិញ្ចឹមកូនរយៈពេលជាង ១០ ឆ្នាំ នាង NH មិនដែលចាប់អារម្មណ៍ឡើយ ថាកូនស្រីរបស់នាង កាន់តែមានភាពជិតស្និទ្ធខ្លាំងជាមួយប្ដីរបស់នាង ហើយពេលនោះដែរ M ចាប់ពេញរូបពេញរាងទៅហើយ ។ បើតាមសារព័ត៌មាន ETtoday បានបញ្ជាក់ថា កូនចិញ្ចឹមរូបនេះ បាននៅជាមួយឪពុកចិញ្ចឹមខ្លួន នៅពេលដែលនាង NH មិននៅ ។
M តែងតែហៅ NH ថាម៉ែពេញៗមាត់ ហើយក៏មានភាពស្និទ្ធស្នាលនឹង បងប្អូនប្រុសទាំង ៤ របស់នាងដែរ ។ ដោយសារតែបែបនេះហើយទើបនាង NH មិនដែលចាប់អារម្មណ៍ទង្វើរបស់នាងសោះ រហូតដល់ថ្ងៃមួយ NH បានកត់សម្គាល់ថា រូបរាងរបស់ M បានប្រែប្រួល
ហើយប្ដីរបស់នាងក៏ហាក់ព្រងើយកន្តើយដាក់នាងដែរ ។ក្រោយការតាមដានច្រើនដងទៅ នាង NH ក៏ដឹងការពិតដ៏តក់ស្លុតមួយនេះ ដែលយឺតពេលទៅហើយ ព្រោះនាង M កំពុងពពោះកូនប្ដីរបស់នាង ។
ថ្លែងទាំងឈឺចាប់ NH បាននិយាយថា «ខ្ញុំរកឃើញថា ប្ដីរបស់ខ្ញុំ ត្រូវក្មួយស្រីខ្ញុំលួចយកទៅហើយ ។ ខ្ញុំអស់ការ អត់ធ្មត់ហើយ ខ្ញុំសម្រេចចិត្តទៅ និយាយជាមួយ M ពីរឿងនេះ ហើយនឹងសម្រេចលែងលះជាមួយប្ដីខ្ញុំ» ។
រឿងដែលកាន់តែតក់ស្លុតជាងនេះទៀតនោះគឺថា NH បានដឹងការពិតបន្ថែមទៀតថា ម្ដាយបង្កើតរបស់ M ដែលត្រូវជាបងស្រីបង្កើតរបស់នាងនោះ គឺបានដឹងរឿងសា.ហា.យស្មន់របស់កូនខ្លួន ប៉ុន្តែបែរជាមិនជួយហាមឃាត់កូនទេ ថែមទាំងលាក់បាំងពីប្អូនទៀត ៕