ក្រោយពីមានការស្នើសុំពី ភាគីវៀតណាម ឲ្យកម្ពុជាបើកការ នាំចូលត្រី ៤ប្រភេទឡើងវិញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានឆ្លើយតប ទៅភាគី វៀតណាម ប៉ុន្តែទោះបីជា យ៉ាងណា ក៏មិនទាន់មាន ដំណោះស្រាយនៅឡើយដែរ។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ត្រាំងតុង អាង ក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្ញើលិខិត មកកាន់ លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ ដើម្បីស្នើឲ្យពិភាក្សា ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រោយ លោក វេង សាខុន កាល ពីថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ បានចេញ សេចក្តី ប្រកាស ហាម.ឃា.ត់.ការ នាំចូលត្រីចំនួន៤ ប្រភេទ គឺត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីបរទេស (ក្នុងនោះ មានវៀតណាម) ដើម្បីការពារ ទីផ្សារក្នុងស្រុក។
បន្ទាប់ពីឃើញ សំណើរបែបនេះ កាលពីថ្ងៃ ៥កុម្ភៈ លោក ប៉ាន់ សូរស័ក្ត ក៏តប ទៅលោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ ក្នុងខ្លឹមសារ លិខិតរបស់រដ្ឋមន្រ្តី ពាណិជ្ជកម្មខ្មែរ ជាភាសា អង់គ្លេសដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃ៦ កុម្ភៈ គឺមានន័យថាក្រសួង ពាណិជ្ជកម្មកម្ពុជា បានបញ្ជូន លិខិតយោងខាងលើ ទៅក្រសួងកសិកម្ម សម្រាប់ ការពិចារណារួចហើយ។
លិខិតបន្តថា លើសពីនេះ ក្រុមជំនាញក៏បាន ពិគ្រោះយោបល់ យ៉ាងស្វាហាប់ ជាមួយក្រុមការងារ បច្ចេកទេស នៃក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពី បទប្បញ្ញត្តិបច្ចេកទេស និងវិធានការផ្អាក បណ្តោះអាសន្ន និងការ ប្តេជ្ញាចិត្តរបស់ ក្រោម អង្គការ ពាណិជ្ជកម្មពិភពលោក។
លិខិតសង្កត់ធ្ងន់ថា ទោះបីជាមាន ស្ថានភាពលំបាក នាពេលបច្ចុប្បន្ន ដែលប.ង្កឡើង ដោយរោគ.រាតត្បាត Covid-19 នៅក្នុងប្រទេស ក៏ដោយក៏ក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជានឹង ខិត ខំប្រឹងប្រែង អស់ពីសមត្ថភាព ក្នុងការពិគ្រោះយោបល់ ផ្ទៃក្នុង ដើម្បីស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីដោះស្រាយបញ្ហានេះ ក្នុងគោលបំណង ឲ្យពាណិជ្ជកម្មទ្វេភាគីវិល មករកភាពប្រក្រតីវិញ ដើម្បីផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសនីមួយៗ។
ប្រភពបញ្ជាក់ថា “ក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា នឹងជូនដំណឹង ដល់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាម អំពីលទ្ធផលនៃ ការពិគ្រោះ យោបល់ ឲ្យបា ឆាប់តាមដែល អាច ធ្វើទៅ បាន” ៕