ខេត្តនិងក្រុង ចំនួន ១២របស់ប្រទេសវៀតណាម បានកត់ត្រា ករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចាប់ តាំងពីសប្តាហ៍ មុនមក នៅពេលរលកថ្មីបាន វា.យ.ប្រ.ហារប្រទេសអាស៊ី អាគ្នេយ៍មួយនេះ។
ក្រសួងសុខាភិបាលបាន ប្រកាសពីការឆ្លងក្នុង សហគមន៍ចំនួន ១៩ករណីកាល ពីថ្ងៃសុក្រដោយក្នុងនោះ មាន ១២ករណីនៅចំណុច ផ្ទុះក្នុងខេត្ត Hai Duong, ៣ករណីនៅខេត្ត Dien Bien, ២ករណីនៅ ខេត្ត Quang Ninh, ១ករណីនៅទីក្រុងហាណូយនិង ១ករណីនៅខេត្ត Ha Giang។
ប្រទេសវៀតណាម បានរាយការណ៍ ពីការឆ្លងក្នុង សហគមន៍ចំនួន ២ករណីលើក ដំបូង កាលពីថ្ងៃទី ២៨ខែមករា បន្ទាប់ពីគ្មាន ការឆ្លងក្នុង សហគមន៍សោះ រយៈពេលជិត ២ខែ។ករណីឆ្លងក្នុងសហគមន៍ សរុប ៣៩៤ករណី ត្រូវបាន បញ្ជាក់ចាប់តាំង ពីពេលនោះមក។
អ្នកជំងឺចំនួន ២៩០នាក់ត្រូវបាន កត់ត្រានៅក្នុង ខេត្ត Hai Duong, ៤៦នាក់ នៅខេត្ត Quang Ninh, ២៣នាក់ នៅទីក្រុង ហាណូយ, ១៨នាក់នៅខេត្ត Gia Lai (ជាប់ ព្រំដែនកម្ពុជា), ៣នាក់ នៅខេត្ត Bac Ninh, ៣នាក់ នៅខេត្ត Dien Bien, ២នាក់នៅខេត្ត Hoa Binh, ៥នាក់ នៅខេត្ត Binh Duong និង ម្នាក់ៗនៅក្នុង ទីក្រុងហូជីមិញ, ទីក្រុង Hai Phong, ខេត្ត Bac Giang និងខេត្ត Ha Giang។
ភាគច្រើននៃការ ឆ្លងក្នុងសហគមន៍ គឺមានជាប់ ទាក់ទងទៅ នឹងខេត្ត Hai Duong និង Quang Ninh ដែល ខេត្តទាំងពីរនេះ មានទីតាំង ស្ថិតនៅ ភាគ ខាង ជើងប្រទេស វៀតណាម៕