កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅកញ្ញាតេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង “ទុំទាវ ២០២១” មកអប់រំណែនាំ ដោយទទួលបានលទ្ធផល៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង “ទុំទាវ២០២១”
នោះ អ្នកផលិតកម្មវិធីទូរទស្សន៏ជាន់ខ្ពស់ លោកគួច ខេវិន បានបញ្ចេញទស្សនៈក្នុងន័យអប់រំថាទម្រាំតែពពួកបំពុលសង្គម ជាន់ពន្លិចប្រពៃណី បំផ្លាញវប្បធ៌ម អក្សរសិល្ប៍ ប្រមាថដល់សាសនាជាតិ ងាកមុខមកសុំទោស ឬទទួលទោសនោះ ឥទ្ធិពលអាក្រក់ៗ វាបានសាយភាយ ជះទៅឆ្ងាយហើយដិតជាប់ខួរក្បាលក្មេងៗក្នុងសង្គមខ្មែររួចទៅហើយ។
លោកគួច ខេវិន បញ្ចេញសារថា “បើកសករាជថ្មី នៃដើមឆ្នាំ២០២១ វាបាន ធ្វើឲ្យផ្អើលអស់អ្នកតាស្រុក លោកតាព្រៃ ព្រាយចុង ចេក អាបចុងឬស្សី ដោយសារតែការលេងសម្តីអសុរស លោតកញ្ឆេងសម្តែង អាស អាភាស បញ្ចេញកេរ្តិ៏គ្មាន ខ្មាស មកធ្វើជាត្រីមុខ បាត់អស់សុជីវធ៌ម អត់សីលធ៌ម គ្មានគុណ ធ៌ម មិនចេះអៀន ខ្មាស របស់ពួកអ្នកប្រើប្រព័ន្ធព័ត៌មានសង្គម (facebook) ពីរ បីដំបរស្វា ធ្វើឲ្យពុលពេញក្នុងសង្គមខ្មែរ ។
ដើម្បីតែផលប្រយោជន៍ និងចង់ឲ្យល្បីដោយគ្មានសមរម្យ ពួកមួយក្តាប់ តូចនោះ ហាក់ធ្វើជាលីលា លែងដឹង លែងឮ លែងស្គាល់ និងធ្វើមិនឃើញ អ្វីទាំងអស់។ បើនិយាយពីអំនួត គឺអួតកប់ពពក តែមើលទៅ ឬកពារ អកប្បកិរិយា សំដីសំដៅ គឺជ្រក ក្រោមអាចន៍ជន្លេន ផ្ទឹមពុំបានទៅនឹងអ្នកទិញអេតចាយផង!។
ក៏ប៉ុន្តែទិដ្ឋិភាពច្របូក ច្របល់បែបនេះកើតឡើង វាពិបាកនឺងស្តីបន្ទោសពួកក្មេងៗទាំងហ្នឹង??? ព្រោះដោយសារតែពួកចាស់ៗជាម៉ែ ជាឪ ជាអ្នកមាន សមត្ថកិច្ចត្រួតត្រាការងារនេះ មិនចេះ មិនធ្លាប់ មិនដែលអប់រំពួកវាពីមុនៗមកទេដឹង ។
“ស្វាទោះឆ្លាត ទោះល្ងង់ ទោះខ្លៅ វាងាយចេះនឹងធ្វើត្រាប់” ??? (Monkey see monkey do) គេរមែងសង្កេតឃើញថា ជារឿយៗទាល់ តែភ្លើងឆេះព្រៃអណ្តាត ភ្លើងផុតចុងឬស្សី ទើបគនាំគ្នាធ្វើជាផ្អើលបៀមទឹកទៅព្រួស!!! មានអ្នកមុខ អ្នកមាត់ មាន មន្ត្រីតិចតួចដែលម្តងម្កាល ចេញមុខឲ្យយោបល់ ណែនាំ អប់រំ កែលំអរពួក បំពុលសង្គមតាម facebook ទោះបីជាដឹងមុនថា បានផលល្អតិចតួចក្តី តែជាជាងមិន បានធ្វើសោះ ។
ទម្រាំតែពពួកបំពុល សង្គម ជាន់ពន្លិចប្រពៃណី បំផ្លាញវប្បធម៌ អក្សរសិល្ប៍ ប្រមាថ ដល់សាសនាជាតិ ងាកមុខមកសុំទោស ឬទទួលទោសនោះ ឥទ្ធិពលអាក្រក់ៗ វាបានសាយ ភាយ ជះទៅឆ្ងាយ ហើយដិតជាប់ ខួរក្បាលក្មេងៗក្នុងសង្គម ខ្មែររួចទៅហើយ ពេល ណាមួយ ថ្ងៃណាមួយវានឹង ផុសចេញ មកជាថ្មីម្តងទៀតមិនខាន ។
តើមន្ត្រីៗនៃក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងព័ត៌មាន វប្បធម៌វិចិត្រសិល្បៈ កិច្ចការសាសនា មហាផ្ទៃ និងស្ថាប័នតុលាការ ជាដើម ដែលស៊ីប្រាក់ ខែរាស្រ្ត ហើយមានកាតព្វកិច្ចបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គួរគប្បីធ្វើអ្វីដើម្បី លុបបំបាត់ ប្រភេទល្បែងល្ងីល្ងឺក្នុងបណ្តាញ ព័ត៌មា នសង្គមfacebook និងពពួក បំពុលសង្គមខ្មែរមួយក្តាប់តូច ឬពីរបីដំបរស្វានោះ????? ។
ប្រិយមិត្តណាដឹង ជួយប្រាប់ផងព្រោះខ្ញុំក៏មិនដឹង ដោយសារតែ ខ្ញុំជារាស្ត្រសាមញ្ញៗ ធម្មតាៗ មិនសូវ យល់ រាក់ជ្រៅ!!!”៕