លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើអោយក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ កោះ ហៅតួសម្តែង «ទុំទាវ២០២១» ដែលគេស្គាល់ ច្បាស់ថា មាន អាជី និង អាម៉ី កូនលោក ផ្កាយ៣ ជាតួឯក និង ជាតារា កំពូលជេរ បញ្ចោរតាម បណ្តាញសង្គម យកមកចាត់ការ តាមនីតិវិធីច្បាប់ឡើងវិញ ។
តាមរយៈ Facebook កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជាថ្លែងថា «រឿងទុំទាវ២០២១ ជាប្រធានបទ ដ៏ក្ដៅដូចទឹក កំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះ យើងត្រូវតែមានត.ម្លា.ភាព.ជាមួយគ្នា ។
ខ្ញុំសុំស្នើ ក្រសួងវប្បធម៌ កោះហៅបុគ្គល ដែលបានយករឿងទុំទាវ មកបំ.ផ្លាញ នាំ.អោយប៉ះពាល់ដល់.ព្រះពុទ្ធសាសនា និង អក្សរ.សាស្ត្រខ្មែរ យកទៅ.ចាត់ការតាម.នីតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញ.បំណង.និងរកយុត្តិធម៌ដល់ជ..នរ.ង.គ្រោះនិង.ជនរួមជាតិខ្មែរទាំងអស់អោយ.មានភាពស្មើគ្នា»។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា សង្កត់ធ្ងន់ ថា «កុំអោយរាស្រ្ដគិត ថា វាខុសគ្នាត្រង់ណា ?» ។ទន្ទឹមនេះ ចំប៉ីខ្មៅ ថ្លែងដែរថា «ភាពយុត្តិធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ» ។
គួររំលឹកថា ក្រុមតួសម្តែង «ទុំទាវ២០២១» ដែលត្រូវបាន.មហាជន រិះគន់ថា បានជាន់ឈ្លីតម្លៃព្រះពុទ្ធសាសនា ដែលជា.សាសនារដ្ឋ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បាន.ធ្វើកិច្ចសន្យាចំនួន.៣ទំព័រ ជាមួយនឹងការ.សន្យាចំនួន៨ចំណុច ចំពោះ.មុខមន្ត្រីក្រសួងវប្បធម៌ ៕