សត្វជ្រូករស់ដែល ក្រុមឈ្មួញលួចដឹក ពីប្រទេសថៃនាំចូល តាមច្រករបៀងចំនួន ៣០ក្បាល ត្រូវបានមន្ត្រីជំនាញស្ទាក់ ចាប់និង យកទៅពិសោធន៍ ហើយបាន រកឃើញជំងឺប៉េស្តអាហ្វ្រិក រួចក៏យកទៅ ដុ.ត.ក.ម្ទេចចោល.កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ភូមិខ្លាកូនថ្មី សង្កាត់ កំពង់ស្វាយក្រុងសិរីសោភ័ណ ។
ពិធីនេះមានការចូលរួមដោយ លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារ ត្រួតពិនិត្យ និងប.ង្ក្រា.បបទល្មើស ចលនាសត្វ លោកហ៊ុយទូច ប្រធានការិយាល័យ បសុពេទ្យ លោកតេង សាម៉ៃ ព្រះរាជអាជ្ញារង.ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជា ច្រើនទៀត។
គួររំលឹកថា នៅយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារ អន្តរាគមន៍ប.ង្ក្រា.ប.បទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋាន.សុខភាពសត្វនិង.ផលិតកម្មសត្វ ក្រសួង.កសិកម្ម រុក្ខាប្រមាញ់.និងនេសាទ សហការ.ជាមួយ.ការិយាល័យផលិតកម្ម និង.ប.សុព្យាបាល.នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់.និងនេសាទខេត្តបន្ទាយមានជ័យ
ព្រមទាំងក.ម្លាំងអធិការដ្ឋាន.នគរបាល ស្រុកស្វាយចេក និងនគរបាល.ប្រឆាំ.ងប.ទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយ.មានជ័យ បាន.ចុះឆ្មក់.ស្ទាក់ចា.ប់ប.ទល្មើសផលិតកម្មសត្វបាន.២ករណីករណីទី១ប.ង្ក្រា.បរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់
ជាប្រភេទរថយន្តដឹកអ្នក.ដំណើ១៥ កៅអី ពាក់ស្លាក.លេខភ្នំពេញ2Q-2123 ដឹកសត្វជ្រូករស់ចំនួន.២០ក្បាល។ ដែល.រថយន្តខាង.លើនេះ បាននាំចូល.សត្វជ្រូករស់មកពីប្រទេសថៃ តាមច្រក.របៀងអូរ.បីជាន់ ឃុំអូរ.បីជាន់.ស្រុកអូរជ្រៅ ។
ការនាំចូលសត្វជ្រូកនិងការ.ដឹក.ជញ្ជូននោះ គ្មានលិខិត.អនុញ្ញាតអ្វីទេ ។ចំណែក.ករណីទី២ កាលពីម៉ោង៧និង.៣២នាទី ព្រឹកថ្ងៃទី៧មខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានឃា.ត់គោ.យន្ត១គ្រឿង.ដឹកសត្វជ្រូករស់.ចំនួន.១០ក្បាលគោយន្ត ខាងលើបាននាំចូលសត្វជ្រូក.រស់មកពីប្រទេសថៃ
តាមច្រករបៀងចំការគក្នុង.ភូមិចម្ការគ ឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ប.ទ.ល្មើសទាំង.២ករណីខាងលើនេះសមត្ថកិច្ចយកទៅ រក្សាទុកនៅទីតាំងចត្តាឡីស័ក.សត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
បន្ទាប់ពីមន្ត្រីជំនាញយកសំណាកឈា.មជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វ លទ្ធផលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១ឃើញថា វិជ្ជមានជំងឺ.ប៉េស្តជ្រូកអាហ្វ្រិក ។
ករណីនេះ អគ្គនាយកដ្ឋាន សូមជម្រាបជូនដល់សាធារណជន អ្នកចិញ្ចឹមសត្វពិសេសអ្នកចិញ្ចឹមជ្រូកនិងអ្នកពិឃាតសត្វនូវវិធានការបន្ទាន់ដូចខាងក្រោម៖១/-អគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វនឹងចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីកម្ទេចវត្ថុតាងបទល្មើសជាក់ស្តែងទៅតាមវិធានបសុព្យាបាល។
២/-ការិយាល័យផលិតកម្មនិងបសុព្យាបាលរាជធានី-ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់ ៣/-កសិករ ពាណិជ្ជករ ជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចឹញ្ចឹមសត្វជាប្រចាំដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងជំងឺផ្សេងទៀត ។
៤/-គ្រប់សត្តឃាតដ្ឋានរាជធានី ខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំនិងត្រូវទិញជ្រូករស់ពីក្រុមហ៊ុនស្របច្បាប់ដែលចេញដោយក្រសួងកសិកម្មមកធ្វើពិឃាត។៥/-អាជីវករ ពណិជ្ជករឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនិងវិធានការអនាម័យសត្វរបស់អគ្គនាយកដ្ឋាននូវគោលការណ៍បច្ចេកទេស១២ចំណុចសម្រាប់អ្នកនាំចូលនិងនាំឆ្លងកាត់
ជាពិសេសចំណុចទី១២ ដែលតម្រូវឲ្យក្រុមហ៊ុនមានទីតាណងធ្វើចត្តាឡីស័កនៅចុងទីនៃប្រទេសនាំចេញដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសត្រួតពិនិត្យមុននាំចូលឬនាំឆ្លងកាត់ទៅប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលបានបំពេញលក្ខ័ខ័ណ្ឌនេះ។
លក្ខខ័ណ្ឌទាំងអស់នេះគឺដើម្បីជៀសវាងនូវការនាំជំងឺសត្វឆ្លងដែនមកបំផ្លាញសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍អ្នកចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។៦/-ប្រសិនបើសាធារណជនបានដឹងឬបានឃើញជាក់ស្តែងនូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមកលោកហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វតាមរយៈទូរស័ព្ទ ០១២ ៨២៨ ២០៩ ៕