ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា របាយការណ៍ផ្លូវការមួយ បានបង្ហាញថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសុក្រនេះ បានឲ្យ ដឹងថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន១៧៥នាក់ ដែលភាគច្រើន ជាអ្នក ឆ្លងក្នុងស្រុក ។
មជ្ឈមណ្ឌលតាមដាន ស្ថានភាពជំងឺកូវីដ១៩ បានចេញរបាយការណ ឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី ទាំងនោះ គឺមាន១៦៧នាក់ ត្រូវបានគេរាយការណ៍ មកថា ជាអ្នកឆ្លងជំងឺក្នុងស្រុក ទន្ទឹមនឹងនេះ ដែរ ០៨នាក់ផ្សេងទៀត ជាអ្នកដែល ទើបត្រឡប់ពីបរទេសវិញ និងបានធ្វើ តេស្តវិជ្ជមាន នៅក្នុងប្រទេសថៃឡង់ដ៏ ។
៩៥នាក់ជាករណី ក្នុងស្រុកត្រូវបានរកឃើញ នៅខេត្ត សាមុត សាខន ហើយ៦០នាក់ត្រូវបានគេបញ្ជាក់ថា ជាអ្នកធ្វើតេស្តសកម្ម ដែលជន អន្តោប្រវេសន៍ មីយ៉ាន់ម៉ា និងពលរដ្ឋថៃ ។
ប្រទេសថៃឡង់ដ៏ ត្រូវបាន គេបញ្ជាក់ថា មានករណី ២៤.២៧៩នាក់ ហើយក្នុងចំណោម ២១.៦៨១នាក់ ជាអ្នកឆ្លងក្នុង ស្រុក ទន្ទឹមនឹងនេះដែរ ២.៥៩៨នាក់ផ្សេងទៀត ជាអករណីនៃ អ្នកនាំចូលពីខាងក្រៅ ។
អ្នកជំងឺ២០.២១០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញ ពីមន្ទីរពេទ្យនានា ទន្ទឹមនឹងនេះដែរ អ្នកជំងឺផ្សេងទៀត ចំនួន៣.៩៨៩នាក់ បច្ចុប្បន្នកំពុង សម្រាកនៅមន្ទីរពេទ្យ និង ៨០នាក់បានស្លា.ប់ ដែលត្រូវបាន.គេ.រាយការណ៍ឲ្យដឹង ៕