ជនជាតិចិន បានធ្វើអន្តោប្រវេសន៍ មករស់នៅ លើទឹកដីកម្ពុជា តាំងពី សម័យអាណា ចក្រហ្វូណន ពីសតវត្សរ៍ទី១ ដល់សតវត្សរ៍ទី៧។ ប្រជាជនចិនទាំងនោះ មិនមែនមកតាមរយៈការទូតទេ ពួកគេមាន គ្រួសារតូចៗ ដែលតាំងលំ នៅដ្ឋានលើទឹក ដីសុវណ្ណភូមិមួយនេះ ហើយជួន កាលប្រជាជនចិនយកប្រពន្ធខ្មែរ។
តាមរយៈការរៀបរាប់នៅក្នុងសៀវភៅ កំណត់ត្រារបស់ លោក ជីវ តាហ្វាន់ (Zhou Daguan) នៅក្នុងសតវត្សរ៍ទី១៣ អំពី “ការចងចាំរបស់គាត់ នៅក្នុងប្រទេសកម្ពុជា” ក៏បានបង្ហាញ ដែរថា ប្រជាជនចិនមួយចំនួន តូចបានតាំងលំ នៅដ្ឋាននៅទីនេះ ដែលជាការរស់នៅក្នុងប្រទេសថ្មី។
ប្រជាជនចិនបាន ចំណាកស្រុកភៀសខ្លួន ដើម្បីរកកន្លែង រស់នៅប្រសើរថ្មីនៅទឹកដីកម្ពុជាកាន់តែច្រើន នៅដំណាច់សតវត្សរ៍ទី១៧។ ការរស់នៅជាមួយគ្នា រួមទាំងការផ្សារសាច់ផ្សារ ឈា.មគ្នា.ផងនេះ បានធ្វើឱ្យកូនចៅ ជំនាន់ក្រោយ ឬកូនកាត់ខ្មែរ ចិនបន្តគោរពទំនៀម.ទ.ម្លា.ប់.វប្បធម៌ទាំងបែបខ្មែរ.ម្ចាស់ស្រុក និងបែបចិន.ដូចជា.នៅឱកាសបុណ្យប្រពៃណីធំៗដូចជា បុណ្យសែនក្បាលទឹក បុណ្យសង្កត់ផ្នូរ បុណ្យចូលឆ្នាំចិនជាដើម។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ការចូលរួមរបស់សាសនាដទៃ.ដោយមិនមានការ.រើសអើងនេះជាចំណុចល្អ.របស់កម្ពុជា ដោយនៅក្នុង.តំបន់ គឺមានតែប្រទេសកម្ពុជាទេ.មិនដែលមានជ.ម្លោះ ឬបែ.កបា.ក់.សាសនានៅក្នុងសម័យនេះ។
លោក សេង សុមុនី មានប្រសាសន៍បន្តថា ស្របដូចច្បាប់អន្តរជាតិ និងអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញកម្ពុជាមានលក្ខណៈផ្ដល់សិទ្ធិទូលាយ ជាក់ស្ដែង មាត្រា៤៣ ចែងថាប្រជាជនទាំង២ភេទ មានសិទ្ធិលើជំនឿ និងការប្រណិប័តសាសនា ដោយសេរី ដោយមិនត្រូវប៉ះពាល់ សាសនាដទៃ និងសន្តិសុខសង្គម។
លោក សេង សុមុនី មានប្រសាសន៍ថា៖ “មិនមានអ្វីដែលគួរបារម្ភថា វប្បធម៌ជនជាតិចិនអាចរងឥទ្ធិពល គ្របដណ្ដប់លើកម្ពុជាទេ ព្រោះនេះជាសេរីភាព ជំនឿ និងការប្រណិបត្តិ សំខាន់យើងទទួលបាន សុខដុមនីយកម្មនៅ ក្នុងសង្គម រួបរួមរស់ជាមួយគ្នា ការគោរពច្បាប់ទាំងអស់គ្នា”។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា រូបនេះ បានបន្ថែមថា ប្រទេសណា ក៏មានជនជាតិចិនដែរ ដូចជា សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី ថៃ នៅបារាំង… ក៏មានចិនរហូតមាន ឆាយណាថោន (ទីក្រុងសហគមន៍ជនជាតិចិន) នៅប្រទេសទាំងនោះ ថែមទៀតផង។
លោក សេង សុមុនី មានប្រសាសន៍ថា៖ “សូមកុំភ័យថាបាត់ពូជខ្មែរ! សំខាន់ឱ្យតែយើងគោរពប្រណិបត្តិវប្បធម៌ជាតិខ្លួនឯងឱ្យបានល្អ និងខិតខិតអភិរក្សថែរក្សា ទាំងអស់គ្នា កុំឱ្យមា.ន.ជ.ម្លោះ កុំឱ្យមានស.ង្គ្រា.ម នោះជាតិខ្មែរយើង.នឹងស្ថិតស្ថេរគង់វង្សហើយ”។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ខាងលើ បានថ្លែងទៀតថា តាមការ.សង្កេតបានបង្ហាញថា ការរៀបចំ.ពិធីបុណ្យសាសនានានា.នៅកម្ពុជា មិនដែល.ប៉ះពាល់គ្នាទេ គឺតែងផ្ដល់.ការ.រាប់អាន ការគោរព.គ្នាទៅវិញទៅមក.គ្រប់សាសនា.ទាំងអស់។
លោក សេង សុមុនី មានប្រសាសន៍ថា៖ “យើងឃើញថា កូនខ្មែរកាត់ចិន មានសែន.ព្រេនបែបចិនផង មានដា.ក់បាត្រ ឬទៅវត្តប្រគេន.ចង្ហាន់ព្រះសង្ឃ.បែបខ្មែរ ក៏ដូចជា.ចូលរួមកសាងសមិទ្ធិផល.នានាក្នុងវត្ត និងសង្គម.ខ្មែរផងដែរ ដែលជាចំណុច.មានវិសាលភាពតកូនចៅ”។
លោក សេង សុមុនី លើកឡើងបន្តថា កត្តាមួយទៀត.ដែលនាំឱ្យមានវត្តមាន និងការអនុវត្តទំនៀមទម្លា.ប់.ចិននៅកម្ពុជា ដោយសារកត្តាសេដ្ឋកិច្ច ហើយប្រសិន.ជាគ្មានសន្តិភាព គ្មានចំណង.មិត្តភាព គ្មានសេដ្ឋកិច្ច ក៏មិនអាចមាន.ការរីកលូត.លាស់បានដែរ។
លោក សេង សុមុនី ពន្យល់ថា៖ “យើងឃើញថា កម្ពុជាមានសេដ្ឋកិច្ចរឹងមាំ.នៅក្នុងតំបន់ បើទោះជួបវិបត្តិ.ជំងឺកូវីដ-១៩នេះក្ដី ហេតុនេះទើប.ធ្វើឱ្យប្រជាពលរដ្ឋ.មានលំនឹងចិត្ត ស្ងប់អារម្មណ៍ មិន.ភ័.យ.ព្រួ.យ និងមានលទ្ធភាពចាយ.វា.យ.រៀបចំ.ពិធីបុណ្យផ្សេងៗ”។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង.វប្បធម៌ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ការអនុវត្តទំនៀម.ទម្លាប់ប្រពៃណីចិន.មិនប៉ះពាល់វប្បធម៌ខ្មែរនោះទេ ព្រោះនោះជាសិទ្ធិសេរីភាព.របស់បុគ្គល ឬក្រុម ឬសហគមជន.ជាតិភាគតិច ក្នុងការគោរពជំនឿ.របស់ខ្លួន ដោយស្របតាម.ច្បាប់អន្តរជាតិ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បកស្រាយថា៖ “យើងឃើញហើយថា រដ្ឋាភិបាល.ក៏មិនបានអនុញ្ញាតិឱ្យស្ថាប័នរដ្ឋឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យនានា.តាមបែបចិនជាផ្លូវការដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិ.ខ្មែរដែរ។ ទោះបីមន្ត្រីរាជការដែល.ជាកូនខ្មែរកាត់.ចិនមួយចំនួន គ្រាន់តែឆ្លៀតទៅ.សែនព្រេនជុំគ្រួសារបន្តិច ហើយត្រឡប់មកធ្វើការវិញជាធម្មតា”។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ បញ្ជាក់ថា កម្ពុជាមិន.មានបិទសេរីភាពក្នុងការគោរពជំនឿ និងសាសនាទេ ដូចជាអ្នកកាន់..ឥស្លាម.សាសនា មានពិធីបុណ្យរ៉ម៉ាដន (បុណ្យបួ.ស តមចំណីអាហារ.នៅពេលថ្ងៃ) ពួកគាត់អាច.ប្រារព្ធបុណ្យរបស់.ពួកគាត់ ឯអ្នកកាន់.សាសនាគ្រិស្ដ ក៏អាចប្រារព្ធពិធី.បុណ្យគ្រិស្ដស្មាស.ថ្ងៃទី២៥ ធ្នូ ជាធម្មតា.របស់ពួកគេ គ្រាន់តែ.បើចំថ្ងៃធ្វើការ គឺធ្វើការធម្មតា លើកលែង.តែថ្ងៃទី១ មករា ជាបុណ្យសាកលដែលឈប់.សម្រាកទាំងអស់គ្នា។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “ដោយសារយើង.ឃើញថា ប្រជាជនខ្មែរកាត់ចិនមានច្រើន ដូចនេះពេល.ចូលឆ្នាំចិនមានកម្មភាព.គគ្រឹកគគ្រេង និងបើផ្អែកតាមសំណល់បេតិកភណ្ឌមានដូច.ជាវិហារចិន និងការគោរព.ជាហូរហែ.ជាដើមនោះ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់គ្នានៅតែគោរព.តាមវប្បធម៌ និងច្បាប់របស់កម្ពុជាជាគោល”។
ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំចំនួន ៧ចំណុចដែលសង្ខេប.ដូចខាងក្រោម៖
១. ហាម.ដាច់ខាត មិនឱ្យមានការដុ.តផាវ កាំជ្រួច ឬបង្កស.ម្លេងផ្ទុះគ្រប់.ប្រភេទ មិនឱ្យលេងល្បែងស៊ីសង រាល់ការ.ហែក្បួនផ្សេងៗ.ទាំងបែបសាសនា ឬប្រពៃណី.ដែលគ្មានការអនុញ្ញាត.ត្រូវហាមឃាត់។
២. នៅគ្រប់ទីកន្លែងកម្សាន្តនានាត្រូវអនុវត្តនូវវិធាន.សុខាភិបាល ក្នុងការទ.ប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សា.ធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុងការ.អុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច.ប.ង្កឱ្យមាន.គ្រោះអគ្គីភ័យ។
៣. អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់.បំផុត កុំឲ្យមានការនាំចូលថាវ កាំ.ជ្រួ.ច ជាតិ.ផ្ទុះ.គ្រប់ប្រភេទ។
៤. គ្រប់អង្គភាព ត្រូវផ្សព្វផ្សាយណែនាំដល់.មន្ត្រីរាជការ និយោជិត និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តឲ្យមាន.ប្រសិទ្ធភាព។
៥. មន្ទីរធម្មការ និងសាសនារា.ជធានីភ្នំពេញត្រូវអញ្ជើញបណ្តាស.មាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយ.នូវខ្លឹមសារខា.ងលើឲ្យបានទូលំទូលាយ។
៦. ស្នងការដ្ឋាននគរបាល.រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ.អា.វុ.ធ.ហ.ត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធ.ភូមិភាគពិសេ.សត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។៧. ជនណាបំ.ពា.នលើសេចំក្តីណែនាំនេះ ត្រូវទទួល.ទោសតាមច្បាប់ជាធរមាន៕