ស្នងការនគរបាល ខេត្តបាត់ដំបង បានសម្រេចផ្អាក ការងារបណ្តោះ អាសន្ន លោក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង បន្ទាប់ពីបែក ធ្លាយ រូបភាព លោកអធិការរូបនេះ បានលួច ដោះ លែង មេ ខ្យល់ ដែលនាំពលករខ្មែរ ទៅធ្វើការ នៅប្រទេសថៃ ក្នុងពេលដែល មានការរីករាលដាល ជំងឺកូវីដ១៩។
បើតាមសេចក្តីសម្រេចផ្អាក ការងារបណ្តោះអាសន្នចេញ ផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា បន្ទាប់ពីផ្អាកការងារ បណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យ បុគ្គលិក រៀងរាល់ម៉ោង ធ្វើការ ដើម្បីកែប្រែ.កំ.ហុ.សឆ្គង និងរង់ចាំ ការសម្រេចជាថ្មី។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានចេញបញ្ជាដាច់ ណាត់ ឲ្យវា.យ.ខ្នោះលោក ប៉ូលិសស័ក្តិ៤ នៅច្រកឡែម ប្រសិន បើរកឃើញថា លោកស័ក៤ នោះ បានដោះលែង មេខ្យល់នាំ ពលករខុសច្បាប់ ចេញចូល ប្រទេសថៃ និងគេចចេញពី ការធ្វើចត្តាឡីស័ក របស់សមត្ថកិច្ចនៅ តាមព្រំដែន៕