នារីម្នាក់នឹកសង្សារ ខ្លាំងពេក ដេកមិនស្រណុក ចេះតែ រសាប់រសល់ បានលួចរត់ ចេញពីមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីបានទៅ ជួបមុខ បុរសជាសង្សារ ដែលធ្វើឲ្យប្រជា ពលរដ្ឋមានការព្រួយ បារម្ភយ៉ាងខ្លាំង ខ្លាចនារីរូប នោះឆ្លងកូវីដ ហើយចូល ចម្លង ដល់មូលដ្ឋាន។
នារីដែលរត់ចេញពីមណ្ឌឡ់ធ្វើចត្តាឡីស័កនេះ មានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័។ ចំណែក បុរសជាសង្សារមាន ឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិ អង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពពីស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បានឲ្យដឹងថាយោង តាមរបាយ ការណ៌របស់ស្នង ការដ្ឋាននគរបាល ខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នារីម្នាក់ ឈ្មោះធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
បានលួចរត់ចេញ ពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីបានជួបមុខ សង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំ នៅភូមិអង្ការ អេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពបាន ឲ្យដឹងថា រហូតមកដល់ ពេលនេះ សមត្ថកិច្ចនៅមិនទាន់ ឃោះញនារីខាងលើនេះ ចូលដល់ក្នុង មូលដ្ឋានក្នុងខេត្តព្រះវិហារ នៅឡើយទេ៕