សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ប្រកាសពីការរៀបចំត្រៀម ទ ម្លាក់ ស័ក្តិមន្ត្រីនគរបាល ទាំងឡាយណា ដែលដុះ ក្បាលពោះ ធំៗហួសប្រមាណ ពេក។
ការប្រកាសរបស់ សម្តេចក្រឡាហោមបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសម្តេច អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាល ខេត្តចំនួន១៩ នៅក្នុង ប្រទេសកម្ពុជា។
បើតាមសម្តេចក្រឡាហោម ស ខេង ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាល ដែលដុះក្បាលពោះ គឺជាកំណែ ទម្រង់របស់ក្រសួង មហាផ្ទៃ។ សម្តេចបានលើក ឡើងថា ការធ្វើកំណែទម្រង់ មិនមានការ កំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។
«មានអ្នកព័ត៌មានសួរខ្ញុំថា តើកំណែទម្រង់ពេល ណាទើបចប់? ការធ្វើកំណែ ទម្រង់ត្រូវធ្វើរហូតហ្នឹង។ បើមន្ត្រីនគរបាល ដុះក្បាលពោះបែបហ្នឹង ទៅចាប់ជ.ន ល្មើ.ស.ឯណា បាន?» នេះជាការបញ្ជាក់ របស់សម្តេចក្រឡាហោម ស ខេង ដែលបាន ថ្លែងនៅ ចំពោះមុខរដ្ឋលេខាធិការ
អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននា យកដ្ឋានចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការ នគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។
សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងដែរថា មិនមែនមានតែការ ទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែ ទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះ ទៀតសោត គឺនឹងធ្វើឡើងតាមរយៈ ការបង្កើតជាច្បាប់តែម្តង។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានបង្គាប់ឲ្យ មន្ត្រី នគរបាលជាតិ២រូប ដែលមានដុះក្បាលពោះ ឡើងមកធ្វើការវិកាយ ដេកផ្កាប់មុខ ដោយប្រើកែងដៃទាំងពីរជាទម្រ ឲ្យបានរយៈពេល ២នាទីផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសធ្វើកំណែទម្រង់លែងឲ្យមានមន្ត្រីនគរបាល ដែលមិន ចេះអក្សរ នៅក្នុងក្របខណ្ឌបន្តទៀតហើយ។
ថ្លែងក្នុងឱកាសជួប សំណេះសំណាល ជាមួយកងបោស សម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះក្រោមទឹក សម្តេចក្រឡាហោម បានឲ្យដឹងថា កាលសម័យ ស.ង្គ្រាម ការ.ជ្រើសរើសមន្ត្រីនគរបាលគ្រប់ប្រភេទ ឲ្យតែកាន់កាំ.ភ្លើ.ង.កើត ប៉ុន្តែនៅ.សម័យសន្តិភាពនេះ ចំពោះមន្ត្រី នគរបាល ដែលចូលបម្រើការងា រថ្មីត្រូវចេះអក្សរ និងត្រូវធ្លាប់ ឆ្លងកាត់ ការបណ្តុះបណ្តាលផ្នែកនគរបាល ទើបអនុញ្ញាតឲ្យចូល បម្រើការងារលើវិស័យនេះ៕