នៅរសៀលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នេះបានឲ្យដឹងថា លោកបានទទួលរបាយការណ៍ពីស្នងការនគរបាលខេត្តថា មានករណីក្មេងស្រីម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តឧត្តរមានជ័យ ។
យោងតាមរបាយការណ៌ របស់ស្នងការដ្ឋាន នគរបាលខេត្ត នៅថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០២១ បានឱ្យដឹងថា នារីដែល រត់គេចនោះ មានឈ្មោះ ធា ជីថា ភេទស្រី អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅភូមិព្រៃចង្វា ឃុំបន្ទាយ នាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីសក័ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ត មានជយ័ តាមសង្សាឈ្មោះ ឌិន សាម៉ឺយ អាយុ ២០ឆ្នាំ មានទីលំនៅ នៅភូមិអង្ការ អេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ដោយឡែកបើតាមការឱ្យដឹងពី លោកជំទាវ យក់ សម្បត្តិ អ្នកនាំពាក្យក្រសួង សុខាភិបាល ឱ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះថា នារីរូបនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃេីញ និងយកទៅ កាន់មណ្ឌលចត្តាឡីស័ក វិញហើយ ជាមួយ នឹងគូស្នេហ៍ផងដែរ ។
បើតាម « អនុក្រឹត្យស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាម ច្រកចេញចូល » បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេ សមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការ ត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការ អនុវត្តន៍វិធានការសុខាភិបាល
ឬមិនបំពេញតាម បែបបទដែលមាន កំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យ អន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃ បទល្មើស និងតម្រូវឱ្យ អនុវត្តវិធានការសុខាភិបាល ។ អនុក្រឹត្យនេះបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ ៕