ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់ របស់តារា ចម្រៀងស្រី តន់ ចន្ទសីម៉ា បានថ្លែង ប្រាប់ឲ្យដឹងថា ពិតជារឿងបែប នោះមែន ពោលគឺនាង មិនបានឡើង ច្រៀង ក្នុងកម្មវិធីនេះមែន
ដោយសារតែជិត ដល់ពេលនឹងឡើងច្រៀង ទៅហើយ អ្នកគ្រប់គ្រង របស់នាង បានខលប្រាប់ថា មិនបាច់ ឡើងច្រៀងទេ ហើយឲ្យផ្អាក ត្រឹមហ្នឹងតែម្ដង។ សីម៉ា បន្ថែមថា តាមការពិតនាង និងតារា ចម្រៀង ខេម ត្រូវច្រៀងចំនួន៥បទ
រូបនាង២បទ ខេម២បទ និងឆ្លងឆ្លើយរួមគ្នា១បទ។ យ៉ាងណាមិញបញ្ហារំខានភ្លាមនេះ នាងមិនបានដឹងពីមូលហេតុឲ្យស៊ីជម្រៅនោះទេ ពោលគឺនៅលើថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ពិភាក្សាគ្នាតែប៉ុណ្ណោះ។
តារាចម្រៀងពីរដួង ប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ចន្ទសីម៉ា និងលោក ខេម ត្រូវបានប្រភពព័ត៌មាន បង្ហើបប្រាប់ឲ្យដឹងថា ពួកគេទាំងពីរត្រូវបានថ្នាក់ដឹកនាំរបស់ខ្លួន ផ្អាកមិនឲ្យឡើងច្រៀង និងសម្ដែង ក្នុងកម្មវិធីប្រគំតន្រ្តីរបស់ក្រុមហ៊ុន Smart នៅផ្សារទំនើបអ៊ីអន២ ទាំងពាក់កណ្ដាលទី
កាលពីពេលថ្មីៗនេះ ដោយសារតែភាគីក្រុមហ៊ុន ម្ខាងទៀត មិនបានគោរពតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នា នាពេលកន្លងមក។ ជាការពិត កម្មវិធីប្រគំតន្រ្តីបានប្រព្រឹត្តិឡើងទៅហើយ ខណៈតារាទាំងពីរក៏បានត្រៀម បទចម្រៀងរួចរាល់ហើយដែរ ប៉ុន្តែស្រាប់តែត្រូវផ្អាកវិញភ្លាមៗ ធ្វើឲ្យអ្នកទស្សនាស្រឡាំងកាំងគ្រប់ៗគ្នា។
តន់ ចន្ទសីម៉ា និយាយថា «ច៎ាបង…ថ្ងៃហ្នឹងខ្ញុំនិងបងខេម ជិតដល់ម៉ោង នឹងឡើងច្រៀងទៅហើយ និយាយរួម គឺនៅសល់តែជាង ១០នាទីទៀតតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានទទួលទូរស័ព្ទពីអ្នកគ្រប់គ្រងរបស់ខ្ញុំឲ្យផ្អាកវិញ។
ខ្ញុំក៏មិនបានដឹងច្បាស់ពីមូលហេតុអ្វីដែរ គ្រាន់តែដឹងថា ភាគីក្រុមហ៊ុនម្ខាងទៀត អាចមិនគោរពលើកិច្ចសន្យាត្រង់ចំណុចណាមួយ។ ម្យ៉ាងទៀតតារាចម្រៀង ក្នុងផលិតកម្ម Galaxy Navatra គឺគិតគូលើកិត្តិយសជាធំ ហើយតម្លៃខ្លួននៃតារាចម្រៀង ស្ថិតនៅគ្រាខាងក្រោយប៉ុណ្ណោះ…!»។
ដោយឡែកអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានទទួលស្គាល់ថា នៅថ្ងៃប្រគំតន្រ្តីនោះ ពិតជាមានរឿងផ្អាក មិនឲ្យតារាទាំងពីរខាងលើនេះច្រៀងមែន។ លោក យឹម តាស្រង់ មិនបាននិយាយលម្អិត ពីឫសគល់នៃបញ្ហាឡើយ លោកគ្រាន់តែបញ្ជាក់ថា រឿងដែលកើតឡើង គឺដោយសារតែមានការភ័ន្តច្រឡំតិចតួចប៉ុណ្ណោះ ហើយលោកក៏មិនចង់ឲ្យមានរឿងវែងឆ្ងាយ ជាមួយគ្នាទៀតដែរ។
ទោះបីជាមានបាតុភាពបែបនេះ កើតឡើងក្ដី ប៉ុន្តែពុំមានការប៉ះពាល់ដល់ការប្រគំតន្ត្រីទាំងមូលនោះទេ ពោលគឺកម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យ។ ងាកមកទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បញ្ជាក់ថា មកទល់ពេលនេះភាគីទាំងពីរ
បានចរចាគ្នាសម្រុះសម្រួល និងនៅតែមានទំនាក់ទំនងល្អនឹងគ្នាដដែល ហើយរវាងក្រុមហ៊ុន Galaxy Navatra និងក្រុមហ៊ុន Smart នៅតែបន្តរួមការងារជាមួយគ្នា ជាដៃគូសហការដ៏ល្អដដែល ពុំមានអ្វីល្អក់កកនឹងគ្នាឡើយ៕