នៅសប្តាហ៍នេះ ប្រទេស វៀតណាម បានដាក់ ការប្រកាសអាសន្ន នៅក្នុង តំបន់មួយ របស់ខ្លួនចាប់ ពីថ្ងៃអង្គារ ទៅក្រោយ រកឃើញ មានករណីផ្ទុះកូវីដ សាជាថ្មីនៅទីនោះ។
ខេត្តភាគខាងជើង Hai Duong ដែលមាន ពលរដ្ឋរស់ នៅប្រមាណជា ២លាននាក់ នឹងត្រូវបិទមិនឲ្យ ពលរដ្ឋ ចាកចេញពីផ្ទះ ឡើយរយៈពេល ១៥ ថ្ងៃនេះបើយោ ងតាមការ ប្រកាសរបស់ ទីភ្នាក់ងារ រដ្ឋនៅថ្ងៃនេះ ដើម្បអីាចគ្រប់គ្រង ស្ថានការណ៍នេះ ឡើងវិញ។
គួររំលឹកថា គិតចាប់តាំងតែ ពីចុងខែមករា មកប្រទេសវៀតណាម បានប្រកាស រកឃើញករណីឆ្លង ក្នុងសហគមន៍ សរុបដល់ទៅ ៦៣៧ករណី ដែលក្នុងនោះមាន ប្រមាណជា ៤៦១ករណី ដែលមាន ប្រភពនៅ ក្នុងខេត្ត Hai Duong នេះ។
បម្រាមនោះ នឹងហាមប្រាម មិនឲ្យពលរដ្ឋក្នុងការ ចាកចេញ ពីផ្ទះរបស់គេ ឡើយលើកលែង តែករណីក្នុងការ ធ្វើដំណើរទៅទិញ ម្ហូបអាហារ ឬថ្នាំប.ង្ការ ឬការងារ នៅតាម ទីតាំងសំខាន់ៗ មួយចំនួន ទៀត ដែលមិនបាន តំរូវ ឲ្យមានការ បិ ទប្រតិបត្តិការ នេះបើយោងតាមការ បញ្ជាក់បន្ថែម របស់រដ្ឋ មន្ត្រីក្រសួង សុខាភិបាល លោក Suc Khoe Doi Song៕