លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ ថា, សូមបងប្អូនមានការ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការ Share ព័ត៌មាន បំភ្លៃរឿងចាក់វ៉ាក់សាំង អាចប្រឈមនឹងការស្រាវជ្រាវរបស់សមត្ថកិច្ច!
លោករដ្ឋលេខាធិការបានបញ្ជាក់ថា, ពាក់ព័ន្ធទៅនឹង ការផ្សាយព័ត៌មាន មិនពិត ដែលយើងឃើញច្រើនណាស់ ដែលករណីកើត ឡើង ជាបន្តបន្ទាប់ ជាពិសេស កើតឡើង កាលពីម្សិលមិញ ម្សិលម្ង៉ៃ គឺលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជូនហើយ ការផ្សាយអំពីថា មានអ្នក ស្លា.ប់.ដោយការចាក់វ៉ាក់.សាំងប្រឆាំង.កូវីដ-១៩ ហើយអ្នកស្លា.ប់.នោះ.ជាអ្នកគ្រូរស់នៅ.ខេត្តក្រចេះ ជារឿងមិនពិត។
លោក គឹម សន្តិភាព បានរំឭកថា, ករណីនេះខ្ញុំសូមជម្រាប ជូនថា, ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ គឺជាអំពើ.ញុះញង់ ដែលគេកំណត់.នៅក្នុងក្រមព្រហ្ម.ទ.ណ្ឌមាត្រា.៤៩៤ ។ អ្វីទៅជាការ.ញុះញុង ការញុះញង់គឺជា.ការសំដែងតាមរយៈ សំដី, សំណេរ, ឬគំនូ ហើយផ្សព្វផ្សាយ.តាមគ្រប់មធ្យោបាយ, ។
លោកបន្តថា, ក្នុងមាត្រា៤៩៥ ដែលជា.មាត្រាបន្ទាប់ បានចែងថា បើការញុះ.ញង់នោះ បង្កើតឲ្យមានភាព.វឹកវរ ដល់សន្តិសុខ សណ្ដាប់.ធ្នាប់.សង្គមធ្ង.ន់.ធ្ងរ នោះនឹង.មានការផ្ដន្ទាទោស ដែលយើងឃើញ.នៅក្នុងកម្រិត.ទោស ចំណុចនេះគឺមាន.ទោស.ពី ៦ខែទៅ ២ឆ្នាំ ហើយពិន័យជាប្រាក់ ពី១លានរៀល ទៅ៤លានរៀល ។
ដូច្នេះការផ្សាយមិនពិតពីការ.ចាក់វ៉ាក់សាំងប្រឆាំង.កូវីដ-១៩ ដែលជាអំណោយ.មហាមិនចិន គឺជាការផ្សព្វផ្សាយ.ដែលមាន.បំណងមួយដ៏ច្បាស់.លាស់ណាស់ ប.ង្កឲ្យមាន.ភាពវឹកវរក្នុង.សង្គមតែម្តង ធ្វើឲ្យប្រជាពលរដ្ឋគ្មាន.ទំនុកចិត្ត ធ្វើឱ្យសមត្ថកិច្ច ធ្វើឲ្យមន្ត្រីរាជការ ធ្វើឲ្យយើងទាំងអស់គ្នា.រស់នៅក្នុងសង្គម
មានបញ្ហានៅក្នុងអារម្មណ៍ភ្លាម.ទាំងអស់គ្នា ទាំងអ្នកបានទទួលការ.ចាក់វ៉ាក់សាំង.ទាំងអស់ផងដែរ ។ ការផ្សព្វផ្សាយមិនពិត វាកំណត់ច្បាស់ណាស់.បង្កើតឲ្យមាន.ភាព.វឹកវរក្នុងសង្គម ។ ដូច្នេះសម្រាប់អ្នកផ្តើម.បញ្ចេញនូវព័ត៌មាន.មិនពិត គឺជាការទទួល.ខុសត្រូវមួយ តាមមាត្រា៤៩៥
ប៉ុន្តែសម្រាប់អ្នកចែកចាយបន្ត ចង់មិនចង់ គឺស្ថិតនៅក្នុងការ.ស្រាវជ្រាវ របស់អាជ្ញាធរមានសមត្ថកិច្ច ពីព្រោះអី! ការស៊ែរ មានន័យថា.យើងបញ្ជូនសារនេះបន្ត ឱ្យអ្នកដទៃបានឃើញ ដោយសារការ share គឺជាគោល.បំណងឲ្យគេបានឃើញ។
លោករដ្ឋលេខាធិការក៏សូមអំពាវនាវ.ដល់បងប្អូនប្រជាពលរដ្ឋ មុននឹង.ធ្វើការស៊ែរ ឬចែកចាយបន្ត សូមមេត្តាមើល.ពីប្រភពឲ្យបានច្បាស់លាស់ ដូចជា.លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល.បាន.បញ្ជាក់យ៉ាងច្បាស់ អំពីប្រភពព័ត៌មាន ថាតើប្រភពព័ត៌មាននោះ ច្បាស់ឬ មិនច្បាស់។
បើយើងឆ្លើយថាព័ត៌មាននេះ ពិតមិនពិតខ្ញុំមិនដឹងទេ គឺត្រូវឆ្លើយនៅ.ចំពោះមុខសមត្ថកិច្ច។ បញ្ហានេះអ្នកដែលបានស៊ែរ ចង់ឬមិនចង់ ត្រូវសមត្ថកិច្ចហៅ.សួរនាំ ត្រូវខាតពេលវេលា ត្រូវជំពាក់.ជំពិន ត្រូវមានទោស.ទណ្ឌទៀត ប្រសិនបើគ្មានទឡ្ហីករណ៍ច្បាស់លាស់ ក្នុងការដោះបន្ទុក ឲ្យមានការរួចផុតពីការចោទប្រកាន់។
លោក គឹម សន្តិភាព បានលើកឡើងថា, បើព័ត៌មានមិនពិត ខ្ញុំឃើញថាមានករណីស៊ែរច្រើន បើព័ត៌មានពិតប្រាកដ ដូចជាមិនស៊ែរសោះ។
សូមរំលឹកថា, មេត្តាបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ កុំជឿ.ចំពោះការញុះ.ញង់ តាមរយៈការផ្សព្វផ្សាយ.ព័ត៌មានមិនពិត បណ្ដាល.ឱ្យមានភាព.វឹកវរក្នុង.សង្គម ។ យើង.ត្រូវសិក្សាអំពីប្រភព.ឲ្យបាន.ច្បាស់លាស់ កុំងាយជឿ នូវសំដី.ចេតនា.ទុច្ចរិតប.ង្កើត.ព័ត៌មានក្លែង.ក្លាយ ជាសម្ដី ជាគំនូរ ជាសំណេរ នេះជា.ដើម៕